ប្តី ប្រពន្ធមួយគូ ក្រោយពីរស់នៅមិន ចុះសម្រុងគ្នា ឈានទៅដល់នាំ គ្នាសុំលែងលះ ដោយស្ម័គ្រចិត្តនៅ ចំពោះមុខអាជ្ញាធរសង្កាត់ចោមចៅ កា លុះចប់សព្វគ្រប់នូវកិច្ចសន្យា រវាងគ្នានិងគ្នា ហើយ ពេលវិលត្រឡប់ ទៅវិញ អតីត ប្តី សុំឌុប ជាលើកចុងក្រោយ តែត្រូវបាន អតីតប្រពន្ធ ប្រកែក តមាត់ក ចាប់ដាក់មូ៉តូ បែរជា ឈ្លោះផ្អើលពេញ សាលាសង្កាត់ ។
ភាគីខាងប្តីមាន ឈ្មោះ ហេង សំណាង មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ។ ចំណែកភាគីខាង ប្រពន្ធមិន ប្រាប់ឈ្មោះឡើយ គ្រាន់តែ ដឹងថា ២នាក់ប្តីប្រពន្ធខាងលើ រៀបការនឹងគ្នាច្រើនឆ្នាំមកហើយ មានកូនចំនួន ២នាក់ ក្នុងបន្ទុក ។ តាមប្រភពពីភាគីខាងស្រី ឲ្យដឹងថា ប្តីមិនដែលចេះជួយការងារផ្ទះសម្បែង ដឹងតែពីដើរ ផឹ.ក សុី ធ្វើឲ្យក្នុងរង្វង់គ្រួសារប្រេះឆា ឈ្លោះព្រឹក ឈ្លោះល្ងាច
ទីបំផុតសម្រេចឯកភាពគ្នា មកសុំលែងលះដោយស្ម័គ្រចិត្ត នៅសាលាសង្កាត់ចោមចៅនៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ ក្នុងលក្ខខណ្ឌកិច្ចសន្យា ផ្តាច់សង្វាស់ និងលែងជាប្តីប្រពន្ធទៀតហើយ ចាប់ពីផ្តិតមេដៃជាការចំណាំទុក ។ ការសន្យារបស់អ្នកទាំង២ នៅមុខមន្រ្តីអាជ្ញាធរសង្កាត់ចប់សព្វគ្រប់ហើយ ពេលដែល វិលត្រឡប់ទៅវិញ បែជាអតីត ប្តី សុំឌុបជូនទៅផ្ទះ
តែត្រូវបានខាងស្រីមិនព្រម ប្រកែក កើតទៅជា មាត់តូច ធំដាក់គ្នា ទីបំផុត ពាក្យអសុរស រវាងគ្នានឹងគ្នា ជេរទៅ ជេរមក ផ្អើល ប្រជាពលរដ្ឋ នាំគ្នាជួយចាប់ ជួយឃាត់ ទើបខាងស្រី អូសមូ៉តូជិះចាកចេញ ទៅបាត់ សល់ភាគីខាងប្រុស ដើរថ្មើរជើងទៅតាម ក្រោយដែរ។
ពាក់ព័ន្ធនិងការលែង លះគ្នានេះផងដែរ មន្ត្រីអត្រានុកូលដ្ឋានសង្កាត់ មិនអាចមានតួនាទី អោយភាគីទាំង សម្រេចលែងលះដោយស្របច្បាប់ បានទេ ខណះអាជ្ញាធរ មានភារកិច្ចត្រឹមសម្របសម្រួលនោះ។ បញ្ហានេះចេះតែកើត មានធ្វើការទ ម្លា ប់សុទ្ធតែខុសនិង នីតិវិធី ព្រោះរឿងនេះ មានតែស្ថាប័នប៉ុណ្ណោះ៕