ហេតុការណ៍ មួយដ៏ភ្ញាក់ផ្អើល បានកើតឡើង រវាងប្តីប្រពន្ធ២នាក់ ទើបនឹងលែងលះគ្នាបាន ២ខែប៉ុណ្ណោះ ដោយភាគី ប្តីបានប្រគល់ឱ្យ ប្រពន្ធ មាស១តម្លឹង និងលុយ ១ពាន់ដុល្លារ រួចក៏មករួមរស់ ជាមួយប្រពន្ធថ្មី លុះអតីតប្រពន្ធយក ទៅលេងល្បែង ចាញ់អស់
ក៏វិលត្រឡប់មកតាម រករឿងប្តីទារលុយ ថែមរហូត ជាហេតុធ្វើឱ្យកើតជា ជ ម្លោះតឹង សរសៃកដាក់គ្នា រហូត ដល់បុរស ជាប្តីទ្រាំលែងបាន ក៏ប្តឹង សមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ កើតឡើងកាល ពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាល ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ភាគីជម្លោះ ខាងលើ មិនបានបញ្ជាក់ឱ្យដឹង ពីអត្តសញ្ញាណនោះទេ គ្រាន់តែ ដឹងថា ស្ត្រីដែលមកប ង្កជ ម្លោះ ត្រូវជា អតីតប្រពន្ធដើម ដែលកំពុង តាមមក ទារលុយ ពីអតីតប្តី ដែលកំពុង រួមរ ស់ជា មួយប្រពន្ធក្រោយ ចំនួន១០០ដុល្លារ។