បុរសជាប្តី បានជាប់ចោ ទលួចនាំស្រីស្នេហ៍ ចូលក្រេបទឹកឃ្មុំ នៅផ្ទះសំណាក់យ៉ាង ស្កប់ ស្កល់អស់មួយយប់ ក៏ត្រូវស្ត្រីជា ប្រពន្ធនិងកូនប្តីមុនតាមទាន់ ដោយចុច តាមប្រព័ន្ធGPSពន្លត់ម៉ាស៊ីនរថយន្ត ខណៈប្តីបើក ចេញពីក្នុងផ្ទះសំណាក់ ដោយ ដឹកស្រីស្នេហ៍របស់ខ្លួនផង ទើបមានការ ចាប់ឃាត់ ស្រីស្នេហ៍ផ្អើលទាំងព្រឹក ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៩ មេសា នៅចម្ងាយ ប្រមាណជិត១០០ម៉ែត្រ ពីផ្ទះសំណាក់លក្ខណ៍ប៊ូទិច ម៉ូតែល ស្ថិតនៅតំបន់ បឹងកក់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសដែលជាប់ចោទលួច មានស្រីកំណាន់នោះឈ្មោះ សុភ័ក្រ អាយុប្រមាណជាង ៤០ឆ្នាំ មុខរបរជាអ្នករត់ តាក់ស៊ី និងដឹកភ្ញៀវ មានទីលំនៅ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះរថយន្ត ម៉ាកហាយ ឡេនឌ័រ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ២AM-៧៨៨៥ ។ ចំណែកស្រី ស្នេហ៍ឈ្មោះ លីន អាយុ២៨ឆ្នាំ មុខរបរ ធ្វើស្រែចំការ មានលំនៅ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
តាមព័ត៌មាន ឱ្យដឹងថា នៅមុនពេលកើត ហេតុ បុរសជាប្តីបាន នាំស្រីស្នេហ៍ចូលផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ម៉ូតែល ។ បន្ទាប់ពីត្រេកត្រអាល យ៉ាងស្កប់ ស្គាល់ អស់មួយយប់ ព្រឹកឡើងពេលជិះ រថយន្តចេញវិញ ក៏ត្រូវចុចពន្លត់ម៉ាស៊ីន រថយន្តបើក ទៅមុខលែងរួច ទើបស្ត្រីជា ប្រពន្ធនិង កូនប្រុសប្តីមុន ចូលទៅ ដោះស្រាយគ្នា ដោយចាប់ ដៃនារីជាស្រីស្នេហ៍ជាប់ និងថត ទុកជាភស្តុតាងដែលបាន ចោទថា ជាសហា យ ស្មន់នឹងគ្នា ។
នៅព្រឹកនោះ ស្ត្រី ជាប្រពន្ធក៏បានចាប់ដៃស្រី ស្នេហ៍ជាប់ ហើយបុរសជាប្តីក៏ បានព្យាយាម ទៅប្រតាយរំ ដោះ ចេញ ក៏មានការទាស់ទែងគ្នាបែក ផ្សែង បង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ផងដែរ ។ ភ្លាមៗនោះបុរសជាប្តី ក៏បានគេចខ្លួន បាត់ចោលរថយន្ត ។ ដោយឡែកនារី ជាស្រីស្នេហ៍ ត្រូវបានស្ត្រីជា ប្រពន្ធចាប់ដៃ ជាប់ហើយ នាំទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងក្រោយមក ដោះលែងវិញ បន្ទាប់ពីនគរបាល ណែនាំឱ្យទៅប្តឹងនៅមូលដ្ឋាន ។
តាមស្ត្រីជាប្រពន្ធសុំមិន បញ្ចេញឈ្មោះបានឱ្យដឹងថា ការតាមចាប់ស្ត្រី ជាសហាយស្មន់ប្តីនេះ គឺដើម្បីទុកជា ភស្តុតាង ដើម្បីប្តឹងលែងលះប្តីដែលលួចមាន ស្រីជាបន្តបន្ទាប់ និងលក់រថយន្តយកប្រាក់ សងគេ ចង់ប្តីនោះ ទៅណាទៅចុះគាត់ លែងយកជាប្តីទៀតហើយ ។
ស្ត្រីជាប្រពន្ធបាន ឱ្យដឹងថា គាត់ជាស្ត្រីមេម៉ា យ បែ ក បា ក់គ្នា ជាមួយប្តីមុនអស់រយៈពេល ប្រមាណ ១៧ឆ្នាំមកហើយ ។ គាត់ក៏បានរៀបការរស់ នៅជាមួយប្តីថ្មីរូបនេះ ដោយពុំមានកូន នោះទេ ព្រោះគាត់មាន ជំងឺខ្សោយ ។ ការរស់នៅជាមួយគ្នា ប្តីតែងតែលួចមានស្រីធ្វើបាបចិត្តគាត់ ឱ្យទឹកភ្នែករាល់ថ្ងៃ តែគាត់នៅតែស្រឡាញ់ប្តី ។
ឆ្នាំ២០០៩ប្តីនេះ បានជួ ប គ្រោះ.ថ្នាក់ចរាចរណ៍ បា ក់ ជើង គាត់បានខំព្យាបាល និងមើលថែប្តីរហូតដល់ជា ហើយរយៈ ពេលប្រមាណ ៣ឆ្នាំមុននេះ ប្តីមានជំងឺទឹកនោម ផ្អែម ក៏នៅតែខំថែទាំប្តី តែសម្រាប់ប្តីវិញ មិនបានយកចិត្តទុកដាក់ នោះទេ ទោះបីជាគាត់មានជំងឺ បេះដូង លើសឈា ម ក៏មិនខ្វល់ ទៅលួចមាន ស្រីដេក ចោលផ្ទះ ហើយគាត់តាម ចាប់បាន ទាំងលេខទូរស័ព្ទនិង ទាក់ទងគ្នា តាមហ្វេសប៊ុក ។
ស្ត្រីជាប្រពន្ធបាន បន្តទៀតថា នេះជាលើកទី៤ ដែលគាត់តាមទាន់ ប្តីលួចមាន ស្រីនៅក្នុងរយៈពេលប្រមាណ ១ឆ្នាំនេះ ព្រមទាំងធ្វើការណែនាំ អប់រំឱ្យឈប់ទាក់ទង ស្រីទៀត តែប្តីមិនស្តាប់ ហើយកូនគាត់ បានលួចបំពាក់ ជីភី អេស ក្នុងរថយន្តដើម្បី ចាប់ភស្តុតាងប្តី ។ នៅមុនថ្ងៃកើតហេតុ២ថ្ងៃ លោកប្តីបានឱ្យគាត់ដឹងថា ទៅខេត្តកំពតដោយឱ្យអ៊ុតខោអាវយ៉ាង ស្អាតឱ្យផង មិននឹកស្មានថា ណាត់ជួបស្រីដេកផ្ទះសំណាក់ បែបនេះសោះ ។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា តាមរយៈជីភីអេស នៅវេលាម៉ោង ប្រមាណជាង ៩និង៣០នាទីយប់ថ្ងៃទី២៨ មេសា គាត់ក៏បានតាមរកឃើញ ប្តីនាំស្រីមកដេកផ្ទះសំណាក់ លក្ខណ៍ប៊ូទិចម៉ូតែល ហើយគាត់ ក៏បានត្រឡប់ទៅផ្ទះវិញ ។ លុះនៅវេលាម៉ោង ប្រមាណ៣ទៀបភ្លឺក៏បានត្រឡប់មកវិញ រង់ចាំរហូតដល់ ម៉ោងប្រមាណ ៦ព្រឹកទើប ឃើញប្តីចេញពីផ្ទះសំណាក់ ហើយត្រូវ កូនប្រុសចុចជីភីអេសពន្លត់ម៉ាស៊ីន ទើបឃាត់ ស្ត្រីដែលជា សហាយស្មន់ប្ទិបាន តែម្តង ។
តាមនារីជា ស្ត្រីស្នេហ៍បានឱ្យដឹងថា នាងមានទំនាក់ទំនង ជាមួយបុរសរូបនោះ រយៈពេលប្រមាណ ១ខែតាមរយៈហ្វេសប៊ុក ហើយទើបតែណាត់ជួបគ្នា ជាលើកទី១ នេះទេ ។ នាងបានបន្តទៀតថា ការទាក់ទងគ្នា នោះបុរសរូបនោះបាន ប្រាប់ថា ខ្លួនគ្មានប្រពន្ធនោះទេ រស់នៅជាមួយឪពុក ហើយតែងតែ ទាក់ទងគ្នាតាមការឆាតទូរស័ព្ទ ។
ប្រមាណ ២ថ្ងៃមុននេះ បុរសរូបនោះ ក៏បានណាត់នាង ហៅមកភ្នំពេញដោយប្រាប់ថា ឱ្យលុយចាយ ។ ព្រោះតែចង់ បាន ប្រាក់ឪពុកឈឺ ក៏បានធ្វើដំណើរ មកដល់ភ្នំពេញ នៅវេលាល្ងាចត្រូវបុរសរូបនេះ ចាំទទួលនៅគល់ស្ពាន ជ្រោយចង្វា ក៏បាននាំគ្នាមកដេកផ្ទះ សំណាក់ ស្រាប់ តែប្រពន្ធមកទាន់តែម្តង ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅព្រឹកនោះ ស្ត្រីជាប្រពន្ធ ក៏បានឃាត់ខ្លួននារីជាស្រីស្នេហ៍ នាំទៅប៉ុស្តិ៍ស្រះចក ហើយត្រូវនគរ បាលធ្វើការណែនាំឱ្យទៅ ប្តឹងនៅមូលដ្ឋាន ក្រោយមក ក៏បានលែងនារីនោះ ឱ្យត្រឡប់ទៅផ្ទះវិញ ។ ដោយឡែក រថយន្តត្រូវ បានហៅរថយន្តមកស្ទួចយក ទៅផ្ទះ ព្រោះរថយន្តនោះ អត់ឆេះដោយ សារបុរសជាប្តីយកកូន សោតាម ខ្លួនទៅបាត់ ៕