ប្ដីប្រពន្ធមួយគូ រៀបការជាមួយគ្នាតាម ច្បាប់ប្រពៃណី រហូតបង្កើតកូន ប្រុសស្រីពេញវ័យកម្លោះក្រមុំអស់ទៅហើយ ប៉ុន្តែរយៈពេល ៦ខែចុងក្រោយនេះ បានកើតរឿងរកាំរកូសគ្នា មិនចេះចប់ចេះហើយ ហើយត្រូវខាង ប្ដីសម្រេចចិត្ត សុំលែងលះគ្នា ប៉ុន្តែខាងប្រពន្ធ បដិសេធន៍ ហើយភាគីទាំងពីរ ក៏បានព្រមព្រៀង រស់នៅបែ.ក គ្នាជាបណ្ដោះអាសន្ន ។
ក្រោយមក ស្ត្រីប្រពន្ធបានទាក់ទងជាមួយប្រុសថ្មីម្នាក់ទៀត ខណៈដឹកដៃគ្នាចូលផ្ទះជួលក្រេបទឹកឃ្មុំទាំងថ្ងៃ ក៏ត្រូវប្ដី តាមទាន់និងប្ដឹងនគរបាល ឃាត់ខ្លួនទាំង ២នាក់នាំ ទៅសាកសួរនៅប៉ុស្ដិ៍ ។ ហេតុការណ៍នេះ ប ង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១២ តុលានេះ ស្ថិតក្នុងបន្ទប់ជួលមួយ កន្លែងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពឱ្យដឹងថា ប្តី-ប្រពន្ធ និងបុរសជាប់ចោទ ជាប្រុស សហាយ មិនត្រូវបាន ស្គាល់អត្តសញ្ញាណ និងទីលំនៅ នោះឡើយ ។ ក្រោយពេល ឃាត់ខ្លួន កម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅ៣ បាននាំទៅ សាកសួរនៅប៉ុស្តិ៍ទាំង ៣នាក់ តែបុរសជាប្ដី បាន ធ្វើការតាមដានជាយូរ មកហើយ ទំរាំទាន់ ប្រពន្ធកំពុងដេក រួម.រ័.ក.ជាមួយប្រុសផ្សេងទាំងថ្ងៃ បែបនេះ ដោយគាត់បានទាមទារលែងលះ ប្រពន្ធនេះ ។
ប្រភពខាងលើបន្តថា បុរសជាប្តីសុំប្រពន្ធលែងលះគ្នាដែរ ប៉ុន្តែប្រពន្ធមិន ព្រម ទើបទ្រាំរស់នៅ បែ.កគ្នារយៈសិន ។ ចំណែកប្រពន្ធមាន ទំនាក់ទំនងស្នេហ៍ជាមួយប្រុសផ្សេង ដោយមាន ស ង្ស័ យ ប្ដីបាន ចំណាយពេល តាមដាន រហូតមកដល់ ថ្ងៃទី១២ តុលា នេះ ទើបតាមទាន់ ជាក់ស្តែង ។