បន្ទាប់ពីបងស្រីរបស់ ខ្លួនត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកា រនៅរសៀលថ្ងៃទី ១៣ វិច្ឆិកា ២០២០ នេះ អ្នក នាងទ្រី ដាណា ដែលជាគូភាគីទំនាស់ បានបង្ហោះសារ មួយទាំងឈឺចាប់ថា៖ «ការឈឺចាប់ដែលគ្មាន អ្នកយល់និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួល ភាពយុត្តិធម៌មក វិញហើយ នាងខ្ញុំរំពឹង លើផ្លូវច្បាប់ជាអ្នក រកយុត្តិធម៌ដល់នាងខ្ញុំ
និងស្តារភាពស្អាតស្អំ របស់ខ្ញុំមកវិញ រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅ ទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់ លើច្បាប់។ ការបំពានអ្នកដទៃ ដោយការច្រណែន ឈ្នានីស វាត្រូវដល់ពេល ហើយ អរគុណសន្តិភាព»។
គួរឱ្យដឹងថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់កម្លាំងនគរបាលនៃ ក្រសួងមហាផ្ទៃ ។ ចំពោះការចាប់ខ្លួននេះ បានធ្វើឡើងតាម ដីកាប ង្គា ប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនត្រូវចោទ រូបនេះត្រូវបានតុលាការប ង្គាប់ឲ្យចូលទៅបំភ្លឺកាល ពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវ ចោទយក លេសថា មិនអាចចូលទៅ បង្ហាញខ្លួន បានដោយសារ បញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជន ត្រូវចោទរូបនេះ បានបង្ហោះ លក់ផលិតផ លតាមហ្វេសប៊ុកជា បន្តបន្ទាប់ ៕