សាររៀបរាប់ទាំងទឹកភ្នែក និងឈឺចាប់ របស់ស្ត្រីជាម្តាយវ័យ ក្មេង មានរូបឆោម ដ៏ស្រស់សោភាម្នាក់ នៅក្នុងថ្ងៃខួប កំណើតកូនស្រីជាទី ស្រឡាញ់ ចំថ្ងៃដែល រូបនាង និងប្តីលែង លះគ្នា បានធ្វើឲ្យអ្នក ប្រើប្រាស់ បណ្តាញសង្គម ដែលសូម្បីតែ បុរសៗ ទឹកភ្នែករាក់មួយ ចំនួន រំជួលចិត្ត ហូរទឹក ភ្នែមិន ដឹងខ្លួន។
គណនីហ្វេសប៊ុក ឈ្មោះ មនុស្ស ស្រីឯកា បានធ្វើការបង្ហោះសារ ថ្ងៃខួបកំណើត កូនស្រីរបស់នាង ដោយ បញ្ចេញទាំង ក្រដាសលែងលះគ្នា រៀបរាប់ទាំង កំសត់ថា HBDកូនសម្លាញ់ ម៉ាក់ ជូនពរឲ្យកូនមានសុខភាពល្អ នឹងប្រាជ្ញាឈ្លាសវៃ ធំឡើងរៀនពូកែនឹងធ្វើជាក្មេងល្អ។
ម៉ាក់សូមទោសកូន ថ្ងៃកំណើតកូន គឺជាថ្ងៃដែរម៉ាក់និងប៉ាកូន ត្រូវលែងលះគ្នា គេសុខចិត្តទៅ ចោលយើង ហើយគេថា គេឈប់ស្រឡាញ់ម៉ាក់ ហើយ គេថាបន្តទៀត ក៏គ្មានន័យ ម៉ាក់ មិនអាចឃាត់ ប៉ាកូនបានទេ ម៉ាក់ពិតជា សូមទោស ពិតមែនដែរត្រូវឲ្យកូនកំព្រា។ តែម៉ាក់នឹង តស៊ូចិញ្ចឹមកូនឲ្យធំ ហើយរៀនឲ្យ ចប់មហាវិទ្យាល័យ ដូចកូនគេដែរ មានប៉ាដែរ សង្ឃឹមថា ប៉ាកូននឹងមិនភ្លេច កូនទៅចុះ។
បន្ទាប់មក គណនីខាងលើក៏បាន ទម្លាយចេញរឿងរ៉ាវ ក្នុងចិត្តដ៏ឈឺចាប់មួយនេះ ឲ្យដឹងទៀតថា ញុំចង់សួរថា ខ្ញុំខុសអី ទើបបង្ខំខ្ញុំឲ្យលែង? ហើយអ្នកនិយាយថា មិនបានស្រឡាញ់ខ្ញុំ ដូចមុនទេ តែអ្នកបែរជាផុសថា មកពីខ្ញុំមិនរស់នៅជាមួយអ្នក តែ៣នាក់ម្ដាយកូន តែសួរថាគ្រាន់ចឹងនាំខ្ញុំទៅលែងលះដែរ
ចុះខ្ញុំសូមលោករស់នៅឆ្ងាយគ្នា១រយៈសិន ម៉េចមិនព្រមដាច់ខាត ត្រូវលែងលះសួរអ្នកចង់១០០ដងហើយ អ្នកនៅតែចង់លែងខ្ញុំទៀត ខ្ញុំគិតថាបើអ្នកព្រមរស់នៅឆ្ងាយ១រយៈ យើងអាចត្រូវគ្នាវិញ តែអ្នកឆ្លើយថាមិនអាច អ្នកមិនខ្វល់ពីពាក្យអង្វរ នឹងទឹកភ្នែកស្រីម្នាក់នេះទេ សួរថាឈឺចាប់ទេ បើគេដាច់ខាតសុំយើងលែងចឹង ហើយរស់នៅជាមួយមនុស្សដែរ មិនស្រឡាញ់យើង តើអាចរស់នៅកើតទេ បើគេមិនសូម្បីចង់លើកទូរស័ព្ទយើងផងពេលនេះ ៕