សង្ស័យមាន វិបត្តិអ្វីមួយក្នុង ចិត្តគិត ដោះស្រាយមិនចេញ បុរសម្នាក់បាន សម្រេចចិត្តជិះម៉ូតូមួយ គ្រឿងតែ ម្នាក់ឯង មកស្ពានជ្រោយ ចង្វាចាស់ រួចលោតពីលើ ស្ពានចូល ក្នុង ទឹកទន្លេដើម្បីស.ម្លា.ប់ខ្លួន តែដោយសារ នៅមិនទាន់អ ស់អា ល័យ និងទំនងជាពិបាក ក្នុងខ្លួនក្នុង ការពន្លិចខ្លួនចូល ក្នុងទឹក ក៏ខំប្រឹង ហែល មកលើគោកវិញ នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើស្ពានជ្រោយច ង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
មុនពេល កើតហេតុ គេឃើញបុរសម្នាក់បានជិះ ម៉ូតូមួយគ្រឿង ម៉ាកហុង ដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ ផ្លាកលេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯង មកឈ ប់នៅលើស្ពានជ្រោយចង្វាចាស់ ហើយក៏ បានទៅ តោង បង្កាន់ ដៃស្ពាន លោ ត ចុះ លិច ចូលទៅក្នុងទឹកបាត់ ដោយបន្សល់ ទុកទូរស័ព្ ទ១គ្រឿង លុយចំនួន ៤ម៉ឺនរៀល និងខ្សែ ដៃ១ខ្សែ ទុកនៅ លើកែបម៉ូតូ របស់ខ្លួន ហើយសមត្ថកិច្ចបាន យកម៉ូតូនិង សម្ភាររបស់ជ.ន.រ.ង.គ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលជ្រោយចង្វា។
ប្រមាណជាង១០នាទី ក៏មានគេប្រទះឃើញបុរសនោះ ហែលតោងទូក អ្នកនេសាទឡើង លើគោកវិញ នៅម្តុំវត្តភ្នំ ខំប្រឹង ហែលមកលើ គោកវិញ ហើយត្រូវ សមត្ថកិច្ចនាំយកកាន់ប៉ុស្តិ៍នគរបាល ជ្រោយចង្វា ដើម្បីធ្វើការសាកសួរនិងណែនាំ អប់រំ រួចទាក់ទងទៅក្រុមគ្រួសារ មកទទួលទៅផ្ទះវិញ៕