បុរសជា អ្នកលក់សាច់ឆ្កែ ម្នាក់ បន្ទាប់ពីមានប្រពន្ធមានកូន ក្នុងពោះ៧ខែ បានលួចទៅមានស្រីថ្មីចុះ ចោលផ្ទះជាង ១ឆ្នាំ បានកូនស្រីអាយុ ២ខែម្នាក់ នាំនាងមក រស់នៅផ្ទះក្បែរ ប្រពន្ធដើម រួចនែ បនិត្យបញ្ឈឺ ចិត្ត រហូត ប្រពន្ធទ្រាំ លែង ក៏ផ្ទុះកំ.ហឹ.ងជេរបញ្ចោរ គ្នា ផ្អើលដល់ សមត្ថកិច្ច ហៅទៅធ្វើការ អប់រំ ដែល ហេតុការណ៍ នេះ បានកើតឡើនៅ សំ ណង់មិន រាបរយ ជាប់ មាត់ទន្លេសាប ភូមិ មិត្តភាព សង្កាត់ឬស្សី កែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បុរសជា ប្តីឈ្មោះ មិន ពៅ អាយុ៣៥ឆ្នាំ មុខរបរ លក់សាច់ឆ្កែ មានប្រពន្ធ ដើម ឈ្មោះ នួន វ៉ិត អាយុ ៣៣ឆ្នាំ មុខរបរនៅ ផ្ទះ មានកូនប្រុសម្នាក់ អាយុ ១១ខែ និងមានប្រពន្ធចុង ឈ្មោះ ហៃ ស្រីណាក់ អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ មានកូនស្រីម្នាក់ អាយុ២ខែ អ្នកទាំង៥ ស្នាក់នៅ បច្ចុប្បន្នភូមិ មិត្តភាព សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមស្ត្រីជាប្រពន្ធដើម បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានរួមរស់ជាមួយប្តីកំហូច ខាងលើ អស់រយ:ពេល ៥ឆ្នាំមកហើយ ដោយមិន បានរៀប អាពាហ៍ពិពាហ៍នោះទេ រហូតដល់នាង មានកូនប្រុស ក្នុងផ្ទៃ៧ខែ លោកប្តីកំហូច របស់នាង បានរត់ចោលទៅនៅរួមរស់ជាមួយស្រីថ្មី
ដែលជាប្រពន្ធចុងបាត់ស្រមោល រហូតបានប្រមាណជាង ១ឆ្នាំ នៅពេលដែលកូនប្រុស សម្រាលរួច មានអាយុ ១១ខែ ទើបលោកប្តីកំហូចខាងលើ នាំនាង ជាប្រពន្ធចុងរួមទាំង កូនស្រីម្នាក់អាយុ ២ខែ មករួមរស់ជួល ផ្ទះក្បែរនាង ជាប្រពន្ធដើម នែបនិត្យគ្នាបញ្ឈឺចិត្តរាល់ថ្ងៃ រហូតដល់នាង ជាប្រពន្ធដើម ទ្រាំលែង បាន បង្ហូរទឹក ភ្នែកយំ ហើយក៏ផ្ទុះកំ.ហឹ.ង.ជេរប្រមាថគ្នា ទៅវិញទៅមក និងយកដុំ ថ្ម គប់គ្នា តែមិនប ង្កឲ្យរ បួ សទេ ភ្លាមៗ នោះត្រូវសមត្ថកិច្ចចុះ អន្តរាគមន៍ ហៅមក ប៉ុស្តិ៍ធ្វើការអប់រំ៕