យុទ្ធនាការ បញ្ឈប់ ការធ្វើអាជីកម្ម សាច់ ឆ្កែ នៅប្រទេសកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក សត្វគឺជាមិត្ដភក្ដិមិន មែន ជាអាហារទេ-End Dog Meat Trade Cambodia បានបង្ហាញ ពីរូបភាពសត្វឆ្កែ ជាច្រើនក្បាល ត្រូវបានគេចាប់ ដាក់ នៅក្នុងទ្រុង ដោយសត្វឆ្កែខ្លះ បាន រង របួ ស និងមាន ជំងឺ រួមទាំង មហារីក និងដង្កូវផង។យុទ្ធនាការបានបន្តថា «វាគឺឃោរ ឃៅ ក្នុង ការញ៉ាំ សត្វឆ្កែ»។
ប្រភពដដែលបានបន្តថា ពេលមនុស្សនិយាយថា ពួកគេបរិភោគសាច់ ឆ្កែដោយសារ ពួកគេចូលចិត្ត រស់ជាតិវា តើពួកគេ ដឹងទេថាសត្វនោះ ត្រូវទទួលការឈឺ ចាប់ប៉ុន្មា? តើពួកគេដឹងទេ ថាសត្វឆ្កែទាំង នោះត្រូវបានជ្រមុជ ទឹក ព្យួរក ឬវា យ សំពង ក្បាលដើម្បីឲ្យស្លា.ប់ទេ?
តើពួកគេដឹងទេថា សត្វទាំងនោះត្រូវបានទុក ក្នុងទ្រុងដ៏សែនកខ្វក់ ឃ្លាន ធ្វើបាប និងរ បួ សទេ? គ្មានសត្វណា គួរទទួលការធ្វើបាប និងស ម្លា.ប់គ្រាន់ តែ ដើម្បីការចូល ចិត្តរស់ជាតិ របស់គេទេ។ នៅពេលដែលយើង ចាត់ទុកការឈឺចាប់ របស់អ្នកដ៏ទៃសម្រាប់ការ សប្បាយ របស់យើង តើយើងនឹង ហៅខ្លួន យើងថាជាអ្វី?
យុទ្ធនាការបាន បន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលពោរពេញ ដោយការអាណិតអាសូរ។ យើងភាគច្រើនស្រឡាញ់សត្វ ហើយចង់ឃើញ ពាណិជ្ជកម្មសាច់ឆ្កែ ត្រូវ បញ្ចប់៕