Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

រៀបការហើយ រហូតមានកូន៣នាក់ មិនដែលមានបញ្ហាអី គ្រាន់តែប្តីមានជំងឺខ្សោយគ្រលៀន ប្រពន្ធរត់ចោលតាមប្រុសថ្មីបាត់

Posted on November 18, 2020

បុរសម្នាក់មាន ជំងឺប្រចាំកាយ ហូបបាយ ទឹក មិនបាន ធ្លាក់ខ្លួនមានសភាព កាន់តែដុន ដាបទៅៗ និងក្លាយ ជាបុរសពោះម៉ាយ កូន ៣នាក់ ក្នុងបន្ទុក គ្រួសារថែម ទាំងមានឪពុកបង្កើតវ័យ ចាស់ជរាម្នាក់ ហើយបុរសកំ សត់រូបនេះ ខូចចិត្ត រីងរៃ បន្ទាប់ ពីប្រពន្ធរត់ ចោល វេចស្ពាយទាំង លុយ ទ្រព្យសម្បត្តិ របស់មាន តម្លៃ ចុះចោល ស ង្ស័ យ តាមប្រុសថ្មី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួបជាមួយបុរស អភ័ព្វស្នេហ៍ដល់ គេហដ្ឋាន របស់លោកផ្ទាល់ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ក្នុងស្ថានភាព ត្រដា បត្រដួស ឈឺនៅមួយ កន្លែង រៀបរាប់ បណ្តើរ ទឹកភ្នែក ស្រក់បណ្តើរ មិនគួរណា ខ្សែជីវិត ក្រោយ រៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ បែជា ស្រីពីរត់ ចោលកណ្តាលទី ទុកកូន ៣នាក់ នៅជាមួយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសអភ័ព្វស្នេហ៍ខាងលើឈ្មោះ សុីម ស៊ុយ អាយុ ៤៧ឆ្នាំ មានជំងឺប្រចាំកាយ អស់រយៈពេល ២ឆ្នាំកន្លងមក ហើយ រស់មានជីវិតដោយសារ ថ្នាំពេទ្យ ។ ចំណែកប្រពន្ធ មានឈ្មោះ ម៉េត ជិន អាយុ ៣៧ឆ្នាំ មុខរបរបើកបរ រថយន្តដឹកអេតចាយ មានស្រុកកំណើត ភូមិត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។ គ្រួសារខាងលើ មានកូនចំនួន ៤នាក់ ប្រុស១នាក់ ស្រី ២នាក់ ក្នុងបន្ទុក បច្ចុប្បន្នបោះបង់ ចោល ការសិក្សា ជួយមើលថែឪពុក ។​

ដោយឡែកលុយកាក់ ទ្រព្យ សម្បត្តិ គ្រឿង អល័ង្កា ដែលប្រពន្ធលួច យកវេច ចុះ ចោលទៅបាត់អស់ ចំនួនជាង ១០មុឺនដុល្លារ (បានមកពីលក់ដី ) គ្រឿង អលង្ការ របស់កូន ទ្រព្យរួម យកទៅ ទាំងអស់ គ្មានសល់ មួយកាក់ មួយរៀលទេ យកទាំង រថយន្តកូរ៉េ ដឹកទំនិញមួយ គ្រឿងទៅជាមួយផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការ រៀបរាប់ ពីបុរសកំសត់ខាង លើ ក្នុងសម្តី ខ្សាវល្វើយ បានឲ្យដឹងថា គាត់រៀបការជាមួយស្រ្តី ម៉េត ជិន ត្រឹមត្រូវ សនរបច្បាប់ ចាស់ទុំដឹង ឮសងខាង ក្នុងអំឡុងឆ្នាំ១៩៩៦ រហូតមកដល់ពេលនេះ ២១ឆ្នាំហើយ បន្សល់ទុក កូនប្រុសស្រីចំនួន ៣នាក់ កូនច្បងស្រី វ័យ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រីឯកូនពៅ ប្រុស អាយុ៦ឆ្នាំ ជាសិស្ស បោះបង់ ការសិក្សា ជួយម់លថៃឪពុក និងជីតាម្នាក់ទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសខាង លើបន្តទៀតថា ក្រោយពីរួមរស់ ជាមួយគ្នា ក្នុងដំណើរផ្លូវ នៃជីវិត រហូតមកដល់ អំឡុងឆ្នាំ២០១៥ ធ្លាក់ខ្លួន មានជំងឺប្រចាំកាយ (ខ្សោយគ្រលៀន) ពេលនោះ ហើយ ដែលការរស់នៅ ហាក់បីដូចជា មិនចុះសម្រុងគ្នា ហើយស្រ្តីជា ប្រពន្ធ មានរាប់អាន បងប្អូនធម៌ ជាមួយបុរសម្នាក់ ចំណែកខ្លួន(បុរសជាប្ដី)មានជំងឺក្នុង ខ្លួនកាន់តែដាបទៅៗ គ្មានថ្ងៃថយក្រោយ ព្យាបាល ចូលពេទ្យ ប្តូរឈាម ចំណាយថវិការ អស់រលាយរលត់ ទ្រព្យសម្បត្តិខំរក បានពីមុនមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត នាងជាប្រពន្ធ បញ្ចុះបញ្ចូល ឱ្យលក់ដីស្រែ ដើម្បីយក លុយ គ្រាន់មើលថែ ព្យាបាលខ្លួនបន្ត តែផ្ទុយទៅវិញ នៅវេលា ម៉ោង ៩ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ស្រ្តីជាប្រពន្ធ លួចប្រមូលវេច លុយ ថែមទាំង គ្រឿង អល័ង្កា អស់ពីខ្លួន ហើយរត់គេច ខ្លួនចុះចោលទៅបាត់ មិនដឹង ដល់ទីណា ទុកឱ្យប្តីរងកម្មទាំងខ្លួនឈឺ នៅមួយ កន្លែងទៅវិញ អស់រយៈពេល ៨ថ្ងៃហើយ គ្មានដំណឹង អស់ទាំងលុយ ទាំងទ្រព្យ សម្បត្តិ ប្តីកំសត់បានត្រឹម រាយការណ៍ប្តឹង អាជ្ញាធរ សមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ស្រាវជ្រាវ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមស្រ្តីឈ្មោះ សូ ប៉ោអុីម អាយុន៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្បែរខាង ក្នុងភូមិខាងលើ បានឱ្យដឹងថា គ្រួសារខាងលើ ក្រោយពី ភាគីខាងប្តី ជួបនូវ ជំងឺប្រចាំកាយ អត់បាយ ដាច់ទឹក រស់បានដោយ សារថ្នាំពេទ្យ ក្នុងរង្វង់ គ្រួសារ រកាំរកុះនិងគ្នា ទីបំផុត នៅថ្ងៃទី២៣ ខែកក្កដាកន្លងមក ស្រ្តីជាប្រពន្ធ រត់ចោលបាត់ ទុកឱ្យប្តី រស់នៅទាំងក្តីក្រៀមក្រំចិត្ត ត្បិតខ្លួនឈឺ កូន ៣នាក់ រួមទាំងឪពុកបង្កើត ម្នាក់ទៀត ក្នុងវ័យជរា អាយុ ៨០ឆ្នាំប្លាយ ទៅហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមអ្នកស្រុកមាត់មួយ មាត់ពីរ បានឱ្យដឹងថា ស្រ្តីជាប្រពន្ធ គេឃើញរាប់អាន ជាមួយ បុរសម្នាក់ ជាបងធម៌ ប្អូនធម៌ ផឹ ក សុីកៀក កើយ ដើរត្រសង ភ្នែកអ្នកផង ឃើញចេះតែទាស់ មិនហ៊ាន ហារស្តី រហូតដល់ថ្ងៃ បាត់គេចខ្លួន ហើយអ្វីដែល សុីជ ម្រៅជាងនេះ មិនច្បាស់ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួបជាមួយលោក គង់ គួន អាយុ ៦៥ឆ្នាំ ជាមេភូមិ ស្នួលខ្ពស់ សង្កាត់កំបូល មានទីលំនៅក្នុងភូមិ សង្កាត់ខាងលើ បានឱ្យដឹងថា គ្រួសារខាងលើ ក្រោយពីប្តីជួប បញ្ហាសុខភាពរាងកាយ វិវាទក្រុមគ្រួសារ កើតមាន ហេតុផលរៀងៗខ្លួន កន្លងមក ក្នុងនាមលោក ជាមេភូមិ ចេះតែសម្របសម្រួល សមាជិកក្នុងភូមិរបស់ខ្លួនទៅហើយ ទើបតែ នៅថ្ងៃទី២៣ ខែកក្កដា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេចឮដំណឹងផ្អើលពេញភូមិថា ស្រ្តីឈ្មោះ ម៉េត ជិន រត់គេចចុះ ចោលផ្ទះ តែចំពោះថា វេច លុយ វេចកាក់ យ៉ាងណានោះ មិនមិនបានដឹង ច្បាស់ឡើយ គ្រាន់តែមានពាក្យ ចោទប្រកាន់ ពីភាគីខាងប្តីពិត មែន ខណៈដែល បុរស ជាប្តី កំពុងធ្លាក់ខ្លួនឈឺ នៅដេកដួលមួយ កន្លែង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើតាម ក្មេងស្រីម្នាក់ អាយុ ១៥ឆ្នាំ ត្រូវជាកូន បង្កើត គ្រួសារខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា មិនគួរឡើយណា អ្នកម្តាយ ដែលបង្កើត ពួកកូនៗ មកហើយ រហូតមកដល់ពេលនេះ បែជា បោះបង់ កូនៗចោល ទាំងក្តីវេទនា ហើយឪពុក ឈឺនៅមួយកន្លែង ហើយជីតាម្នាក់ ទៀតវ័យជរា ។ ក្មេងស្រីខាងលើ លើកដៃអំពាវនាវ ផងដែរដល់សប្បុរសជន មហាជន មេត្តា ជួយដល់ពួកគេផង ហើយម្តាយ ទៀតសោត មេត្តាវិលវិញ កំណត់ទុក វាសនាកូនៗ ចោលកណ្តាលផ្លូវជីវិត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

November 2020
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
30  
« Oct   Dec »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme