ស្ត្រីជាប្រពន្ធឈ្មោះ ឆាយ ធាវីន អាយុ៣៣ឆ្នាំ ជាមេផ្ទះស្នាក់ ផ្ទះជួលកន្លែង កើតហេតុខាងលើ មានស្រុកកំណើត ភូមិកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុក លើកដែក ខេត្តកណ្តាល ចំណែកស្ត្រីជា សហាយឈ្មោះ គីម យី អាយុជាង២០ឆ្នាំ ជាបុគ្គលិកហាង ខារ៉ាអូខេ ស្រុកកំណើត នៅខេត្តកំពង់ចាម ។ រីឯប្តីឈ្មោះ ព្រុំ ប៉ុណ្ណា អាយុ៣១ឆ្នាំ ជាអ្នកបើកបរ រថយន្តរត់តាក់ស៊ីម៉ែត្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុក កំណើតនៅខណ្ឌជ្រោយចង្វារ ។
ម្តាយ ស្ត្រីជាប្រពន្ធ បានប្រាប់ថា មុនដំបូងកូនស្រីគាត់ សុំគាត់ទៅរកការងារ ធ្វើរស់នៅផ្ទះជួលជាមួយ មិត្តភក្កិនៅម្តុំគល់ស្ពានជ្រោយចង្វារ ដែលផ្ទះជីដូនរបស់ បុរសជាប្តីក៏បានទាក់ទង ស្គាល់គ្នារហូតស្រឡាញ់គ្នា បានជាប្តីប្រពន្ធរស់នៅ ជាមួយគ្នារយៈពេល១១ឆ្នាំ និងមានកូន២នាក់ ស្រីអាយុ១០ឆ្នាំ និងកូនប្រុសអាយុ៦ឆ្នាំ ហើយបានមក ជួលផ្ទះកន្លែងកើតហេតុស្នាក់នៅ ។
ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនសូវចុះ សម្រុងគ្នាទេ ដោយសារប្តីតែង តែ វា យដំ ប្រពន្ធជាញឹកញាប់ និងលួចទា ក់ទងស្រីផ្សេងជា ច្រើនលើក មកហើយ លើកចុងក្រោយនេះ រយៈពេលជាង មួយឆ្នាំ ដែលបុរសជា ប្តីប្រកបរបររត់ តាក់ស៊ីម៉ែត្រ ពេលយប់ហើយលួចទាក់ទងស្រីថ្មីដែលជា នារីខារ៉ាអូខេ និងបានទៅចូលរួមខួបកំណើតជា មួយគ្នា ថតឱប ថើបគ្នា បង្ហោះ តាមប្រព័ន្ធហ្វេសប៊ុកប្រពន្ធឃើញ ក៏មានការឈ្លោះ ប្រកែកគ្នា ហើយត្រូវប្តីវា យម៉ាទូរស័ព្ទ ។
លុះក្រោយម កទៀត មានការកាំរកូសគ្នា រហូតបុរសជាប្តី បណ្តេញប្រពន្ធឲ្យចេញពីផ្ទះ ទៅរស់នៅជាមួយម្តាយ នៅម្តុំផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ប្រមាណជា មួយអាទិត្យ បុរសជាប្តីក៏បាន នាំស្រីស្នេហ៍មក ដេកនៅលើផ្ទះ ទើបនៅយប់កើតហេតុស្ត្រីជា ប្រពន្ធនិងម្តាយរួមទាំងបងប្អូនប្រុសសរុបទាំងអស់៥នាក់ នាំគ្នាទៅសួរនាំស្ត្រីជា សហាយ ហេតុអីបានជាមកនៅលើផ្ទះនេះទៅវិញ
ក៏ត្រូវស្ត្រីរូបនោះទូរស័ព្ទ ហៅប្តីឱ្យមក ពេលប្តីមកដល់ឃើញប ងប្រុស របស់ប្រពន្ធនៅឈរ មុខផ្ទះជួលក៏បា នស្រែកថា«ចោរៗ» សំណាង ហើយដែ លប្រជាពលរដ្ឋ ចាក់សោផ្ទះចេញ មកមិនទាន់កុំអី មិន ដឹងទៅជាយ៉ាងណាទេ ។ មិនតែ ប៉ុណ្ណោះ បុរស ជាប្តីបានយក កាំ បិ ត ពីម្តាយរបស់គេ មកកាប់ ខ្ទេចម៉ូតូ២គ្រឿង ម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-8911 និងស្គូពីមីនី ពណ៌ក្រហម អត់ស្លាកលេខ និងអូស យកទៅទុកក្នុងបន្ទប់ជួលចាក់សោរ បងបន្ទប់ជួល ពួកគាត់នៅ អង្គុយខាងមុខផ្ទះរង់ចាំសមត្ថកិច្ចមកយកម៉ូតូវិញ ។
ស្ត្រីជាម្តាយ បានបន្តទៀតថា កូនស្រីគាត់មក ផ្ទះជួលវិញគ្រាន់តែចង់សួរនាំស្ត្រីជា សហាយ ប៉ុណ្ណោះមិនបាន ប ង្ករឿងអីទេ តែនាងបានទូរស័ព្ទហៅ ប្តីមកដល់ទើបបង្កទៅជាហិ.ង្សាកា ប់ម៉ូតូ២គ្រឿងទៅវិញ ទោះបីជាមន្ត្រីកង រាជអាវុធហត្ថទៅជួយអន្តរាគមន៍ ក៏ភាគីខាង បុរសជាប្តីមិនព្រម ប្រគល់ម៉ូតូឲ្យវិញដែរ ។
ចំណែកបុរសជាប្តីវិញ បានអះអាងថា គាត់ជាអ្នករត់តាក់ស៊ី ពេលយប់តែងតែមានម៉ូយ ជាស្រីៗច្រើនណាស់ ហើយប្រពន្ធគាត់តែងតែ ប្រចណ្ឌរករឿងគាត់ ជាប្រចាំ ប្រពន្ធគាត់ជា អ្នកធ្វើការ នៅភោជនីយដ្ឋាន របស់បងស្រីគាត់ នៅម្តុំវត្តភ្នំ នៅវេលាម៉ោង១២រំលង អធ្រាត្រគាត់តែងតែទៅ ទទួលត្រឡប់មកផ្ទះវិញ ហើយប្រពន្ធផឹ ក ស្រ វឹ ងជារៀងរាល់យប់ រករឿងគាត់ និងមានប្រុសៗ ជាច្រើនទូរស័ព្ទមក រហូតថែមទាំងសុំស្រឡាញ់ ទៀតផង ដោយប្រពន្ធរបស់គាត់ បើក សំឡេងទូរស័ព្ទឲ្យ គាត់ស្តាប់ឮធ្វើឲ្យគាត់ ខឹង ប្រពន្ធវិញដែរ ។
បុរសជាប្តីបានបន្តថា មនុស្សប្រុសទន្លេ១០ មិនស្កប់ សមុទ្រមួយ ប៉ុន្តែមនុស្សប្រុស មិនចោលប្រពន្ធកូនទេ កន្លងមក គាត់ធ្លាប់ទាក់ទងស្រីម្នាក់ដែរ តែក្រោយមកបានផ្តាច់ការ ទាក់ទងគ្នាហើយ ដោយនាង បានវិល ទៅស្រុកកំណើតវិញ តែប្រពន្ធគាត់ នៅតែប្រចណ្ឌ និងបាននាំ បងប្អូនទៅវា .យបំផ្លាញ របស់របរក្នុងផ្ទះរហូតវេច បង្វេចរត់ចោលគាត់ ទៅរស់នៅជាមួយ ម្តាយ និង
បានទូរស័ព្ទហៅស្ត្រីដែល គាត់ធ្លាប់ទាក់ទងនិង បានផ្តាច់ទំនាក់ទំនងនោះ ឲ្យមកលេងទៀតផង ពេលដែលនាង មកពីស្រុកកំណើតអត់ កន្លែងស្នាក់នៅ គាត់ក៏បាន ហៅឲ្យមកស្នាក់នៅ បណ្តោះអាសន្នសិន ប៉ុណ្ណោះដោយ រាប់អានគ្នាធម្មតា តែប្រពន្ធគាត់នាំបងប្អូនមកវា.យនាងដល់ផ្ទះ និងចាក់ម្តាយ បង្កើតគាត់ទៀត
លុះគាត់មកដល់ឃើញប្អូនប្រុសនៅមុខផ្ទះ គាត់សួរថា មកផ្ទះគាត់ធ្វើអី ទាំងយប់ដូចចោរបែបនេះ បែរជា ពួកគេយក កាំ.បិ.តដេញ ចាក់រូបគាត់ទៅវិញ គាត់ក៏អូសយក បានម៉ូតូ ២គ្រឿងទៅទុកក្នុង បន្ទប់ជួលហើយចាក់ សោរបងបន្ទប់ជួល ព្រោះគាត់ការពារសុវត្ថិភាព ហើយបងប្អូនខាងរបស់ប្រពន្ធក៏បាននាំ កម្លាំងមានកាំ .ភ្លើ .ង និងវិទ្យុទាក់ ទងមកនៅខាងមុខ បន្ទប់ជួលរបស់គាត់ផងដែរ ។
ជាចុងក្រោយបុរសជាប្តីបាន បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា គាត់ទៅដាក់ពាក្យ បណ្តឹងហើយយកម៉ូតូទាំង ២គ្រឿងនេះជាភស្តុតាង បើសិនជាប្រពន្ ធរបស់គាត់នៅតែមិន ស្តាប់តាមគាត់ទេ នឹងបែ កគ្នាហើយ គាត់នឹង យកស្ត្រីខាង លើនេះធ្វើជាប្រពន្ធតែម្តង ។
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ទាំង២នាក់ប្តីប្រពន្ធ ត្រូវបាននគរបាល ប៉ុស្តិ៍បឹងទំពុន ហៅទៅសម្របសម្រួលគ្នា ដោយភាគីខាងប្តីយល់ព្រមមិនដាក់ពាក្ យបណ្តឹងទេ ទោះបីជាម្តាយរបស់គាត់រ ង រ បួ ស និងស្ត្រីដែលចោ ទថា ជាសហា យក៏ រង របួ សដែ រនោះ ។ ចំណែកខាងស្រីចង់ ដាក់ពាក្យបណ្តឹង តែសមត្ថកិច្ចបានលើ ហេតុផលណែនាំទើបភាគីទាំង២យល់ ព្រមមិនប្តឹង ប្តល់គ្នា ហើយម៉ូតូ២គ្រឿង របស់បងប្អូនខាងប្រពន្ធក៏ បានប្រគល់ឲ្យវិញ ៕