បុរសជាមន្ត្រីន គរបាលម្នាក់ ត្រូវបាន ប្រជាពលរដ្ឋម្នាក់ប្តឹង ចោទប្រកាន់ថា បានធ្វើ សកម្មភាព ឆបោក ប្រាក់អស់ចំនួន ៥ពាន់ដុល្លារ ដោយ អួតថា អាចធានាឱ្យចូល ក្របខណ្ឌនគរបាលបាន តែធាតុពិត បានប្រាក់ ៥ពាន់ដុល្លារដល់ ដៃ បែរជាស៊ីដាច់ បាត់។
ប្រជាពលរដ្ឋដែល ជាម្ចាស់ដើមបណ្តឹង ខាងលើ មានឈ្មោះ សេង សុគន្ធា អាយុ៣០ឆ្នាំ បច្ចុប្បន្នមាន លំនៅក្នុងភូមិ កោះពងសត្វ សង្កាត់កោះពង សត្វ ក្រុងសិរីសោភ័ណ។
តាមប្រភពពីជ ន រ ង គ្រោះខាងលើ បានបញ្ជាក់ឱ្យដឹងកាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ថា គាត់ត្រូវបានលោក រ៉ែម វីរៈ បម្រើការងារ នៅបណ្ឌិតសភានគរ បាលកម្ពុជា បោក អស់ចំនួន ៥០០០ដុល្លារ ដោយសារ លោករ៉ែម វីរៈ បានធានា អះអាងថា អាចនាំចូល ក្រមខណ្ឌ នគរបាលជាតិ បាន តែត្រូវបង់ ប្រាក់ចំនួន៥០០០ដុល្លារ ដោយបង់ជា ៣ដំណាក់កាល ក្នុងនោះ លើកទី១ចំនួន ៣៥០០ដុល្លារ លើកទី២ ចំនួន ១០០០ដុល្លារ និងលើកទី៣ ចំនួន៥០០ដុល្លារ ផ្ញើតាមរយៈវីង។
លោក សេង សុគន្ធា បានបន្តថា នៅក្នុងកិច្ចសន្យា គឺលោករ៉ែម វីរៈ បានកំណត់ ឱ្យដាក់ថា (កិច្ចសន្យាចងការប្រាក់) មិនឱ្យសរសេរថា នាំចូល ជាក្របខណ្ឌនគរបាលជាតិ នោះទេ។ ក្រោយមកដោយសាររង់ចាំ បាត់ៗ បន្ទាប់ពីជ ន រ ង គ្រោះ បានរករឿង លោករ៉ែម វីរៈ អ្នកទាំងពីរ បានណាត់ជួបគ្នា នៅប៉ុស្តិ៍រដ្ឋបាលនគរបាល កោះពងសត្វ ដោយបានយល់ព្រម ធ្វើកិច្ចសន្យាថា នឹងសងប្រាក់ចំនួន ៤០០០ដុល្លារ នៅថ្ងៃទី១៨ ខែ០៦ ឆ្នាំ២០២០ មកឱ្យរូបគាត់ជា ជ ន រ ង គ្រោះ។
លោក សេង សុគន្ធា បន្តថា ក្រោយធ្វើកិច្ចសន្យារួចមក លោករ៉ែម វីរៈ នៅតែមិន ព្រមសង ទើបលោក សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ តែរហូត មកដល់ថ្ងៃនេះនៅមិនទាន់ ឃើញក្រសួងមហាផ្ទៃ ចាត់វិធានការ ណាមួយចំពោះ លោករ៉ែម វីរៈ ជាបុគ្គលិក បម្រើការងារនៅបណ្ឌិតសភា នគរបាលកម្ពុជាឡើយ។
ជាចុងក្រោយនេះ លោកសេង សុគន្ធា សូមស្នើដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរក យុត្តិធម៌ និងចាត់ការ តាមច្បាប់ចំពោះបុគ្គល ឆ បោកឈ្មោះ រ៉ែម វីរ៉ នេះផងចុះ។ជុំវិញករណីខាងលើនេះ “នគរធំ“ នៅមិនទាន់អាច ទាក់ទងសុំការបំភ្លឺពីភាគី លោករ៉ែម វីរៈ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំ ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕