ដោយមាន បញ្ជាផ្ទាល់ ពីឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាល ខេត្តរតនគិរី និងមានការ សម្របសម្រួល ពីលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញា រងអមសាលាដំបូង ខេត្តរតនគិរី កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំង នគរបាល ស្រុកអូរយ៉ាដាវ បានចុះឆែកឆេរ លំនៅដ្ឋានមួយ កន្លែង ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុក អូរយ៉ាដាវ ដោយដកហូត បាន សត្វព្រៃមួយ ចំនួន។
តាមប្រភពពី សមត្ថកិច្ចដែល ចុះប្រតិបត្តិការប ង្ក្រា ប ករណីជួញ ដូរ សត្វ ព្រៃខាងលើ បានឱ្យដឹងថា ជនជាតិ វៀតណាមទាំង ២នាក់ប្តីប្រពន្ធ ដែលត្រូវ សមត្ថកិច្ចឃា ត់ ខ្លួន រួមមាន បុរស ជាប្តី មាន ឈ្មោះដូ វ៉ាំងហ៊ុង អាយុ ៣៨ឆ្នាំ ចំណែក ស្ត្រីជាប្រពន្ធ មានឈ្មោះ យឿង យិងិន។ រីឯវត្ថុតាង ដកហូតបាន រួមមាន សត្វសំពោធ ចំនួន ៣ក្បាល សត្វកា ធាយចំនួន ១ក្បាល និងទូរស័ព្ទ ដៃ ២គ្រឿង។
សមត្ថកិច្ចបាន បន្តថា មុនឈានដល់ការចុះ ប ង្ក្រាប នេះ គឺកម្លាំង សម្ងាត់ បានតាមដា នសកម្មភាពនេះ ជាយូរ មកហើយទើបសុំ យោបល់ ថ្នាក់លើ ប ង្ក្រាប ជាក់ ស្តែងតែម្តង។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចដោយ ឡែកទៀត ប ង្ហើបឱ្យដឹងថា ជនជាតិវៀតណាម ២នាក់ ប្តីប្រពន្ធប្រកប មុខរបរជួញ ដូរសត្វព្រៃខុស ច្បាប់ទៅ ប្រទេសវៀតណាម តាម មធ្យោបាយ រថយន្តផ្ទាល់ខ្លួន ជាយូរណាស់ មកហើយ ដោយ មានសមត្ថកិច្ចខិល ខូចមួយចំនួន ដែលបានទទួល ផលប្រយោជន៍ជួយ កាងពី ក្រោយ ឱ្យថែម ទៀតផង។
បច្ចុប្បន្ននេះ ជនជាតិវៀតណាម ២នាក់ប្តីប្រពន្ធ និងវត្ថុតាងត្រូវបានមន្ត្រី នគរបាលស្រុក អូរយ៉ាដាវ ប្រគល់ជូន ផ្នែករដ្ឋបាលព្រៃឈើ ចាត់ចែងបន្ត។ យ៉ាងណា ករណីខាងលើនេះ ត្រូវបានគេបង្ហើប ឱ្យដឹងថា កំពុងមាន អ្នករត់ការណ៍ ខ្វែង ខ្វាត់ ដើម្បីឱ្យជនជាតិវៀតណាម ២នាក់ ប្តីប្រពន្ធនេះ រួចពីសំណាញ់ ច្បាប់ ផងដែរ៕