បុរសជនជាតិចិនម្នាក់ បានប្រើអំ ពើ ហិ.ង្សា លើប្រពន្ធ ជនជាតិខ្មែរ យ៉ាង ផ្សៃ .ព្រៃ កាលពីវេលា ម៉ោងជាង ៨យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចក្នុង ហាងមួយ ស្ថិតនៅផ្ទះលេខ ៦៧បេ ផ្លូវលេខ៣១០ សង្កាត់ បឹងកេង កង ទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមព័ត៌មានដែល CPC NEWS ទើបទទួល បាន គឺ បុរសជនជាតិចិន រូបនេះ មានឈ្មោះ ឈិន ស៊ាអ៊ី អាយុ៤២ឆ្នាំ និង ប្រពន្ធមានឈ្មោះ ជីវ ស៊ុយងីង អាយុ៣១ឆ្នាំ ព្រមទាំងមាន កូនស្រី ២នាក់ ផងដែរ ។
ជ ន រ ង គ្រោះ បានទទួលរងនូវអំ ពើ ហិ ង្សា ត្រង់ ចំណុច ក , សៀតផ្កាខាងឆ្វេង , ត្របកលើក្រោមនៃភ្នែកខាងឆ្វេង ,ជង្គុងខាងស្តាំ និង កែងដៃខាងឆ្វេង ។បញ្ហានេះ នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានចាប់ ខ្លួនជ ន ប ង្ក រូបនេះ ហើយ ដោយ កំពុងសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល បឹងកេងកង ទី២ ៕