វិដេអូថ្មីមួយ បានប ង្កឲ្យមាន ការភ្ញាក់ផ្អើល ជាខ្លាំង ខណៈស្ត្រី ជាប្រពន្ធដើម និងកូនៗ បានតាមទាន់ ប្តីកំហូច កំពុង ដឹកស្រីក្មេង ២នាក់ ហើយអ្វីដែលគួរ ឲ្យអស់សំណើច ខ្លាំង ទៅវិញនោះ គឺខណៈពេល គាត់កំពុង ឡាយវីដេអូ នៅលើកង់បី ដេញ តាមប្តី ក៏ស្រាប់តែ ត្រូវចោរ ឆក់ទូរស័ព្ទ ទៀត ប៉ុន្តែ សំណាងល្អ ពួកវាឆក់ពុំ បាន សម្រេច។ តែយ៉ាងណា គាត់ក៏ និយាយថា បើ ចោរឆក់បាន ក៏មិនឈឺ ចាប់ស្មើ នឹងប្តី យក លុយ ទៅចិញ្ចឹមស្រីក្មេងនោះឡើយ។
ខណៈពេលនោះ ផងដែរ អ្នក មីងជា ប្រពន្ធដើម បានប្រាប់ បងប្អូន នៅក្នុង បណ្តាញ សង្គម ជួយស៊ែរ ឲ្យល្បីផង និង រៀបរាប់ឲ្យដឹងថា រូបគាត់ បានឲ្យ លុយ ប្តីយក ទៅសង អ៊ីវ៉ាន់គេ តែមែន យកទៅសង ឯណា តាមពិតយកទៅ ឲ្យស្រីក្មេង សោះ។ គាត់ក៏បានប្រាប់ ពីល្បិច កំហូចរបស់ ប្តីឲ្យដឹង ទៀតថា ឲ្យលុយ ទៅទិញ អ៊ីវ៉ាន់ ដោយ តែងតែ កុហក់ គាត់ថា នៅរង់ ចាំ ព្រោះអ៊ីវ៉ាន់គេមិនទាន់ មកដល់ តែតាមពិត ឆ្លៀតទៅ ដឹកស្រីក្មេង បើទោះជាអ្នកជិត ខាងបា នប្រាប់ថាប្តី មានស្រី និងឃើញដឹកស្រីនៅម្តុំលូ៥ ក៏គាត់មិនជឿដែរ។
អ្នកមីងរូបនោះ បាន បញ្ចាក់ប្រាប់ថា ប្តីរបស់គាត់ មានអាយុជាង ៥០ ឆ្នាំ ជាអ្នករក ស៊ីទិញដី គោគជេដី។ ចំណែក ស្រីក្មេងប្តីជាកម្មការិនីមាន អាយុ ១៨ ឆ្នាំ ជាអ្នក ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួល នៅអូរបែកខ្អម និងបច្ចុប្បន្ន ធ្វើការនៅរោង ចក្រដំបូលខៀវ (ផ្លូវវេងស្រេង)។
ដោយឡែក រឿងនេះបានបែ ក ធ្លាយ អ្នកមីងក៏បានប្រាប់ថា គឺនៅយប់ កើតហេតុនោះ ដោយសារអ្នក បោះម៉ួយ អ៊ីវ៉ាន់ ប្រាប់ថា មិនឃើញ ប្តីរបស់ គាត់ម កយក អ៊ីវ៉ាន់ទេ ភ្លាមៗនោះ គាត់ក៏បាន នាំកូនៗ តាមស្វែងរក និងក៏បានប្រទះ ឃើញប្តី កំពុងដឹកស្រីទិញទឹក ក្រឡុក នៅលូ៥ ដូចដែលអ្នកជិត ខាងប្រាប់មែន។ តែយ៉ាងណា ដោយសារការ ប្រតាយ ប្រតប់ របស់គាត់ និងកូនៗ ហាក់ពុំ ខ្លាំងក្លា ជាហេតុធ្វើឲ្យប្តី កំហូចរបូតបើក ម៉ូតូដឹក ស្រីក្មេងទាំង ២ចាក ចេញទៅបាត់ ដោយពុំ រំខានដល់ អ្នកសារព័ត៌មាន។
តែអ្វីដែលគួរឲ្យអស់ សំណើចខ្លាំង បំផុតនោះ គឺខណៈពេលគាត់ កំពុងឡាយ រៀបរាប់ទាំង កំ ហឹ ងឈឺចាប់ ខណៈ ជិះកង់បី ដេញតាមប្តីសុខៗ ក៏ស្រាប់តែមានចោរ ២នាក់ជិះម៉ូតូឃ្លីក មកធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីដៃគាត់យ៉ាង សាហាវតែ ម្តង ប៉ុន្តែ សំណាងល្អ ដែលគាត់ មានស្មារតីរហ័ស អាចគ្រប់គ្រងទា ន់ពេលវេលា កុំអីរឹ តស៊យ។
លុះមកដ ល់ផ្ទះ មិន អស់ចិត្តគាត់ ក៏បានរៀបរាប់ បន្ថែមពីរឿងស ង្ស័ យ ប្តីមាន ស្រីឲ្យបងប្អូន នៅក្នុងបណ្តាញ សង្គមបានដឹងថា គាត់បានបាត់ លុយប្រហែល ៦, ៧ ខែ ហើយ ដោយបាត់ លុយម្តង ៣ លាន, ម្តង ៥ លាន និងរហូត ១ពាន់ដុល្លារ ក៏មានដែរ។ ប៉ុន្តែដោយ គិតថាប្តីរកស៊ីទិ ញដី គោគ ជែដី ក៏មិនដែលចាប់ អារម្មណ៍ប្តីមានគំ និតអាក្រក់ដ ល់ម្ល៉ឹងដែរ។
តែដល់ពេលមួយរយៈចុងក្រោយនេះ គាត់នៅផ្ទះ និងអត់មានអ៊ីវ៉ាន់ លក់ដូរ គាត់ក៏បានឲ្យលុយទៅប្តី ទៅទិញអ៊ីវ៉ាន់ ប៉ុន្តែ មិននឹកស្មានថាប្តីមាន គំនិតផិត ក្បត់ មានស្រីក្មេងបែបនេះ មិនចេះខ្មាស ទាំងកូនប្រុសៗ ២នាក់ ធំៗរៀនដល់ មហាវិទ្យាល័យ ទៅហើយ៕