លោកឧកញ៉ា នួន អក ជាអ្នក រកស៊ីផ្នែក អចលនទ្រព្យដ៏ល្បីល្បាញ នៅកម្ពុជា ជាពិសេស ខេត្តកំពត ។ហើយ លោកក៍ជា អ្នកជំនួញលើទីផ្សារ និងមានមុខរបរច្រើនផងដែរ..!។«ទោះជាយ៉ាងណាក៍ដោយ លោក ឧកញ៉ា នួន អក រួមនិង បក្ខពួក ត្រូវពលរដ្ឋ ៥នាក់រួម គ្នាប្ដឹង ។
ក្នុងបទល្មើសព្រហ្មទណ្ឌ ករណី រំ.លោ.ភលើទំនុកចិត្ត.អំពើមិន សុចរិតទាក់ទំនិញ.និង ផលិតផល ក្លែង ក្លាយ។
តាមមាត្រា ៣៩១និង៣៩២ នៃក្រមព្រហ្មទណ្ឌ.មាត្រា១០.៤១.៤៤. និងមាត្រា៤៥.ច្បាប់ស្ដីពីកិច្ចការពារ អ្នក ប្រើប្រាស់»។
ដោយព លរដ្ឋទាំង ៥នាក់សូមឱ្យ សមត្ថកិច្ចចាត់ ការលោក ឧកញ៉ា នួន អក និង បក្ខពួកតាមច្បាប់ និងទាម ទារសុំប្រាក់ ដើមវិញក្នុងម្នាក់ៗ ១៥.០០០$ ថែមទាំងទាមទារ ជំងឺចិត្តក្នុងម្នាក់ៗ ២០.០០០$ទៀតផង។
ជុំវិញករណីនេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដឹកនាំសម្របសម្រួល ដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលា ដំបូង រាជធានីភ្នំពេញ។បានចុះត្រួតពិនិត្យ ទីតាំងលក់ គ្រឿងសម្អាង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅ អគារលេខ 4Z ផ្លូវ103 ភូមិ4 សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះប្រតិបត្តិការ របស់សមត្ថកិច្ចបន្ទាប់ពីទទួល តាមបណ្ដឹងចុះថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២០ របស់ប្រជាពលរដ្ឋដែលមកពីខេត្ត កំពង់ចាម ខេត្តកណ្ដាល ត្បូងឃ្មុំ សៀមរាប និង ខេត្តបន្ទាយមានជ័យ ។បាននាំគ្នា ដាក់ពាក្យបណ្ដឹ លោកឧកញ៉ា នួន អក និងឈ្មោះ Song Boon Ngee ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក.។
យោងបណ្ដឹង ប្រជាពលរដ្ឋបានឲ្យដឹងថា៖ ឧកញ៉ា នួន អក និងបក្ខពួកបានបញ្ចុះបញ្ចូល ពួកគាត់ធ្វើជាតំណាង ចែកចាយទិញផលិតផល ដែលមានច្បាប់ ត្រឹមត្រូវ ។ដោយតម្រូវអោយពួក គាត់បង់ប្រាក់ក្នុង ម្នាក់ៗ១៥,០០០ដុល្លារ ដោយអះអាង ផលិតផលរបស់ខ្លួនមាន ស្ដង់ដារ គុណភាព ។និងមានការវេច្ចខ្ចប់ បានល្អទទួលស្គាល់ ត្រឹមត្រូវតាមច្បាប់ ហើយមានភាព ល្បីល្បាញលើទីផ្សារកម្ពុជា។
ខណៈពួកគាត់បាន បង់ប្រាក់រួចមកពុំ បានផ្ដល់ទំនិញពី ក្រុមហ៊ុន ដូចការ សន្យាឡើយ ។ខណៈក្រុមហ៊ុនតែងតែគេចវេះ ពីការផ្គត់ផ្គង់ រហូតមក ទល់បច្ចុប្បន្ន ។ក្រោយឃើញសភាព មិនស្រួល នៃការ(ឆបោក) របស់លោក ឧកញ៉ា នួន អក និងបក្ខពួក ។
ជាពិសេស ស ង្ស័ យថា៖ បានធ្វើការ លក់ ផលិតផលក្លែង ក្លាយ គ្មាន ច្បាប់ត្រឹមត្រូវ។ដែលធ្វើអោយ ប៉ះពាល់សុខភាព អ្នកប្រើប្រាស់ធ្ង ន់ ធ្ងរ ទើបពួកគាត់ សម្រេចដាក់ ពាក្យបណ្ដឹង មកសមត្ថកិច្ច តែម្ដង។
សូមជម្រាបថា៖សមត្ថកិច្ចរកឃើញផលិតផលគ្រឿងសម្អាង ក្លែង ក្លាយចំនួន 12មុខរួមមាន ៖១. Geoskincare Nanochip Booster Gun ចំនួន៤០កេស សរុបចំនួន ៤៨០ប្រអប់២. VIE-Calmative Ceansing Gel ចំនួន ២កេស សរុបចំនួន១០០ប្រអប់៣. Peptide Serum ក្រហម និងខៀវ សរុបចំនួន ៧ប្រអប់៤. VIE-Hydrogenus Repair Lotion ចំនួន ២កេស សរុបចំនួន ២២៤ប្រអប់៥. VIE-Magic UV ចំនួន ២កេស សរុបចំនួន ៣,០០០ ខ្លង
៦. Rejurvenrate ចំនួន ១១កេស សរុបចំនួន១១០០០កញ្ជប់៧. Q Collagen ចំនួន ៣កេស សរុបចំនួន៦៩ប្រអប់៨. Femtacy កញ្ចប់តូច សរុបចំនួន ៤២,០០០កញ្ចប់៩. Femtacy កញ្ចប់ធំ សរុបចំនួន ១,២០០កញ្ចប់១០. Thermal Spring (Essence) ចំនួន ៣២កេស សរុបចំនួន ៣៨៤ប្រអប់១១. Tranexamic Acid (Red) ចំនួន ៤កេស សរុបចំនួន ៤៨ប្រអប់
១២. ដប និងក្បាលបាញ់ សរុប ៥កេស។ករណីនេះសមត្ថកិច្ចសម្រេចត្រូវបិទទីតាំងខាងលើជាបណ្តោះអាសន្ន រង់ចាំបន្តនីតិវិធីតាមច្បាប់។ពលរដ្ឋទាំង៥នាក់ជាដើមបណ្ដឹងសូមឱ្យសមត្ថកិច្ចចាត់ការលោកឧកញ៉ា នួន អក និងបក្ខពួកតាមច្បាប់ និងទាមទារសុំប្រាក់ដើមវិញក្នុងម្នាក់ៗ១៥.០០០$ ថែមទាំងទាមទារជំងឺចិត្តក្នុងម្នាក់ៗ២០.០០០$ទៀតផង៕ដើមរាំង