បន្ទាប់ពីមានអង្គភាពសារព័ត៌មាន មួយចំនួន និងការផ្សព្វផ្សាយតាម បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ដោយ ចោទប្រកាន់លោក ឧកញ៉ា នួន អក ជាម្ចាស់ ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក និងបក្ខពួកថា៖ បានធ្វើការលក់ ផលិតផលក្លែងក្លាយ គ្មានច្បាប់ត្រឹមត្រូវតាមច្បាប់
ដែលធ្វើឲ្យប៉ះពាល់ សុខភាពអ្នកប្រើប្រាស់ធ្ង ន់ ធ្ងរ ហើយ ត្រូវពលរដ្ឋសម្រេច ដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ។ ជាការឆ្លើយតបទៅវិញភ្លាមៗ លោកឧកញ៉ា នួន អក ដែលជាម្ចាស់រីស៊ត កំពតឋានសួគ៌ បានឲ្យមេធាវី ចេញលិខិតឆ្លើយបំភ្លឺ និងបដិសេធទាំង យប់ថ្ងៃ ដដែលថា លោកមិនមែន ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក ដូចសារព័ត៍មានមួយចំនួន ផ្សព្វផ្សាយ នោះទេ ។
ជាក់ស្តែងនៅ ក្នុងលិខិតឆ្លើយបំភ្លឺរបស់លោក ឧកញ៉ា នួន អក បានបង្ហាញឲ្យដឹងថា៖ ខ្ញុំបាទ នួន អក ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាស័យដ្ឋាន បច្ចុប្បន្នភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សូមធ្វើការឲ្យឆ្លើយ បំភ្លឺពាក់ព័ន្ធជាមួយសារព័ត៌មាន មួយចំនួនដែល បានបង្ហោះជាប់ជាមួយរូបថតរបស់ខ្ញុំបាទថាខ្ញុំបាទ ជាម្ចាស់ភាគហ៊ុន នៅក្រុមហ៊ុន អិមសុី នេតឈ័រ ផ្លេនីត ឯ.ក គឺមិនពិតនោះទេ។
លោកឧកញ៉ា ម្ចាស់រីស៊តកំពតឋានសួគ៌ បានបន្តថាជាក់ស្ដែងកន្លងមកខ្ញុំបាទ ពិតជាបានចូលរួមជួយ ផ្សព្វផ្សាយឱ្យក្រុមហ៊ុន អិមសុី នេតឈ័រ ផ្លេនីត ឯ.កនេះពិតប្រាកដមែន ប៉ុន្តែខ្ញុំបាទពុំមាន ភាគហ៊ុនឬចំណែកណាមួយ ក្នុងក្រុមហ៊ុននោះទេ។ហើយខ្ញុំបាទនិង ចូលរួមសហការជាមួយផ្លូវច្បាប់ជានិច្ចពីព្រោះខ្ញុំបានមិនបានពាក់ព័ន្ធនឹង អំពើដូចសារព័ត៌មាន យកទៅចុះផ្សាយនោះទេ។
លោកឧកញ៉ា បានបញ្ជាក់ទៀតថា ដោយការផ្សព្វផ្សាយ ព័ត៌មានខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូរ កិត្តិយសនិងធ្វើឲ្យមហាជន មានការភាន់ច្រឡំ មកលើរូបខ្ញុំបាទ ជាពិសេសបាន ធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ អាជីវកម្មរបស់ខ្ញុំបាទយ៉ាងធ្ង ន់ ធ្ងរ ផងដែរ។
ជាមួយគ្នានោះដែរ លោកឧកញ៉ា នួន អក ក៏បានលើកឡើង យ៉ាងដូច្នេះ ទៀតថា ដូច្នេះស្នើសុំសារព័ត៌មាន ទាំងអស់ មេត្តាធ្វើការលុបរូបថត និងព័ត៌មានដែល ពាក់ព័ន្ធជាមួយខ្ញុំបាទ ចោលទាំងអស់និង បញ្ឈប់ជាបន្ទាន់នូវ រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ ដល់រូបខ្ញុំបាទក្នុងករណី មិនព្រមបញ្ឈប់ ខ្ញុំបាទនិងចំណាត់ការតាមផ្លូវច្បាប់ ដោយមិនមានការ លើកលែងឡើយ។ អាស្រ័យដូច បានជម្រាបជូនខាងលើសូមសារព័ត៌មាន ទាំងអស់ទទួលជ្រាបជាព័ត៌មាន និងទទួលនូវការគោរព រាប់អានអំពីខ្ញុំបាទ៕