នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងជំនាញនាយកដ្ឋាន នគរបាលប្រឆាំង បទ ល្មើស សេដ្ឋកិច្ចនិង តំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំ សម្របសម្រួលនីតិវិធីពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញា រងអមសាលា ដំបូង រាជធានីភ្នំពេញ បានចុះប ង្ក្រា បករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែង ក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឬស្សី និង ផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយ ព្រៃ១ ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ច អះអាងថា សមត្តកិច្ចរកឃើញវត្ថុតាង រួមមាន នាឡិកាក្លែ ងក្លា យ ម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន ៤.៦៣១ គ្រឿង និង សម្ភារវេចខ្ចប់មួយចំនួនទៀត ។
ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបា នដកហូតវត្ថុតាងទាំងអស់ យកមករក្សាទុកជា បណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ ជាជនជាតិចិន មកសា កសួរបំភ្លឺ ដើម្បីបន្តនីតិវិធី ៕