នៅសល់រយៈពេល ប្រមាណជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ តារាចម្រៀងប្រុស អាន គុណកូឡា នឹងដល់ថ្ងៃកំណត់ ចូលរោងជ័យជាមួយ នឹងអនាគតភរិយា ដ៏ស្រស់ស្អាតហើយ ដោយតាម គម្រោងតារាច ម្រៀងប្រុសរូបនេះ នឹងចូលរោងការ នៅថ្ងៃទី ១១ និង ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។
ទន្ទឹមនឹង ធៀបការ បានចែកជូនដល់ដៃ មិត្តភក្តិ និង ភ្ញៀវរួចរាល់ ហើយនោះ ស្រាប់តែតារាប្រុសរូបនេះ និង អនាគត ភរិយា បានប្រកាសនូវដំណឹង ដ៏សោកស្តាយ មួយពីការផ្អាក ការរៀបការ ជាបណ្តោះអាសន្ន ក៏ព្រោះការរាលដាល កូវីដ ១៩ និង តាមប្រសានស៍របស់ សម្តេច ហ៊ុន សែន ពីការផ្អាក រៀបចំ កម្មវិធីរយៈពេល ១៥ ថ្ងៃសិននៅទី ក្រុងភ្នំពេញ និង សៀមរាប ។
ក្នុងនោះដែរ អនាគតភរិយា របស់តារាចម្រៀង អាន គុណកូឡា ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Oun Khouch បានរៀបរាប់ថា «ដោយសារតែបញ្ហាជំងឺកូវីដ ១៩ នៅតែមាន យើងខ្ញុំនឹង ចូលរួមក្នុងការទប់ ស្កាត់ផងដែរ ក្នុងនាមនាង ខ្ញុំកូនក្រមុំ សេក ថារត្ន័ និង កូនកំលោះ អាន គុណកូឡា និង អាណាព្យាបាល កូនប្រុសស្រីទាំងសងខាង
សុំប្រកាស ផ្អាកកម្មវិធីរៀបមង្គលការសិន ត្រូវថ្ងៃសៅរ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្រាប់ព័ត៌មាន លម្អិត នឹងធ្វើការជូនដំណឹងសាជាថ្មីម្ដង ទៀតនៅពេលក្រោយ ។ ដូច្នេះសូម បងប្អូន យាយតា ពូមីង ទាំងអស់គា្ន យោគយល់ និង សូមអធ្យាស្រ័យ ដល់ក្រុមគ្រួសារ យើងខ្ញុំផង សូមអរគុណ ហើយនឹងជួបគ្នា ម្ដងទៀតក្នុងពេលឆាប់ៗ ចូលរួមការពារ ជំងឺកូវីដ ១៩ ទាំងអស់គ្នា» ៕