នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជាថ្ងៃចុងក្រោយ នៃកាតព្វកិច្ចបង់ ពន្ធលើ មធ្យោបាយដឹក ជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នេះ ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ។
អគ្គនាយកដ្ឋាន ពន្ធដារ ថ្លែងថា ក្នុងករណីខកខានមិន បានបង់ពន្ធទាន់ពេលវេលា កំណត់ ទេ ម្ចាស់យានយន្ត នឹងត្រូវទទួលរងទោស ទណ្ឌ តាមច្បាប់ ស្តីពីសារពើពន្ធ ជាធរមាន ។
ជាមួយគ្នានេះ បងប្អូនយើងក៏ អាចបង់ពន្ធ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ធនាគារ កាណាឌីយ៉ា អេស៊ីលីដា កម្ពុជាសាធារណៈ និង ផ្សេងៗទៀត ផងដែរ ដើម្បីចៀសវាងនូវការ កកស្ទះ និង ការប្រជ្រៀតគ្នាមកប្រកាសបង់ ពន្ធនៅថ្ងៃជិត ផុតកំណត់ ដែលអាចនាំអោយកើតមា ន នូវបាតុភាព អសកម្មដោយ ប្រការណាមួយ ។
ទោះបីយ៉ាងណា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃចុងក្រោយនៃកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ បានសម្រុក ទៅបង់ពន្ធ ដោយធ្វើការប្រ ជ្រៀតគ្នា និង មានហានិភ័ យ បំផុត បញ្ហាជំងឺកូវីដ-១៩ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រកាសថា សូមអោយផ្អាកការជួបជុំ ឬ ការប្រជុំ ឬ ការរៀបអាពាហ៍ពិពាហ៍ ដែលមាន មនុស្សច្រើនចូលរួម ដើម្បីទប់ស្កាត់ ការរីករាល ដាលជំងឺកូវីដ-១៩ ។
មជ្ឈដ្ឋានមួយចំនួន មើលឃើញថា រយៈពេលនៃការ បង់ពន្ធ គឺ មានយូរថ្ងៃណាស់ មកហើយ តែហេតុអ្វី ដល់ថ្ងៃចុង ក្រោយ ទើបប្រជាពលរដ្ឋ សម្រុ ក គ្នាមកបង់ពន្ធ បែបនេះ ? ៕