ស្នេហ៍ដំបូងរបស់ ខាវ៉ាន់ នឹងត្រូវបង្កា ត់ ពូជជា មួយដំរីញីចំនួន ៣ ឈ្មោះ អរុណរះ កាផ្លក់ និងស្រីអៀន មានអាយុ២៧ ៣៦ និងអាយុ៦០ឆ្នំា។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សត្វដំរីអាស៊ីឈ្មោះ ខាវ៉ាន់ នេះនឹងត្រូវយកទៅចិញ្ចឹម ក្នុងដែន ជម្រកសត្វព្រៃ គូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យដើម្បីធ្វើការប ង្កាត់ ពូជជាមួយដំរី ក្នុងស្រុក
គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជ សត្វដំរីអាស៊ីឱ្យកាន់ តែប្រសើរឡើង ថែមទៀត ជៀសវាងការប ង្កាត់ ជាន់ពូជ បង្កើន នានាពន្ធុ (សេនេ ទិច) ការធន់ នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ ជំរុញក្នុងវិស័យ ទេសចរណ៍ធម្មជាតិ នៃព្រះរាជា ណាចក្រកម្ពុជា។
ដំរីឈ្មោះខាវ៉ាន់ ដែលជា ដំរីដ៏ឯកោ បំផុតនៅលើលោក ទីបំផុតបានមក ដល់ទឹកដីនៃខេត្តសៀមរាម អង្គរ នៃព្រះរាជាណាចក្រកម្ពុជាហើយ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើដំណើរ ជាច្រើន ម៉ោងនៅ លើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តី សង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។
ក្រោយពីទទួលបានការ ប្រោះព្រំពីព្រះសង្ឃនៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំ យកទៅ កាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែន ជម្រកសត្វព្រៃគូលែន ព្រហ្ម ទេព ក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ដែលអង្គការអភិរក្ស ដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការ អនុញ្ញាតក្រសួងបរិស្ថាន ធ្វើការការពារ និងអភិរក្ស។ នៅក្នុងតំបន់នោះ មានសត្វដំរី ស្រុកញិចំនួន ៣ ក្បាលដែល បានយកមក ពីខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរី ឈ្មោល មានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃ ជួយស ង្គ្រោះពីសួន សត្វមួយ នៃប្រទេស ប៉ាគីស្ថានតាមរយៈការ តស៊ូ ផ្នែកច្បាប់ ហើយចុង ក្រោយតុលា កំពូលរបស់ប៉ាគីស្ថានបាន សម្រេចឱ្យដំរីខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុង ព្រៃធម្មជាតិនៃ ដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។