តាមសេចក្ដីអំពាវនាវ មួយចេញដោយរដ្ឋបាលរាជធានី ភ្នំពេញ នៅថ្ងៃទី ១ ធ្នូ ២០២០ សូមអំពាវនាវដល់ ម្ចាស់មជ្ឈមណ្ឌលអគារ ម្ចាស់ភោជនីយដ្ឋាន សម្អាងការ ចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចជាក្រុមហ៊ុន ឬអាជីវករ ដែលផ្ដល់សេវាកម្មផ្សេងៗដល់ម្ចាស់រៀបចំកម្មវិធីទាំងអស់
សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារ សំណងនៃការខាត បង់ពីម្ចាស់កម្មវិធីដែល បានកក់ប្រាក់ ព្រមទាំងជៀសវាង ការយកឱកាសនេះ ដើម្បីកេងចំណេញ ពីប្រជាពលរដ្ឋដែលបាន ស្ម័គ្រចិត្តចូលរួម ក្នុងការ បង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នៅរាជធានីភ្នំពេញ។