ពលរដ្ឋទូទៅជាពិសេស អ្នកធ្លាប់ធ្វើបុណ្យ ចូលបុណ្យ និងកសាង នៅវត្តម៉ែ បាន ស្ថិតនៅភូមិម៉ែ បាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។បាន រិៈគន់និង សម្ដែងការ ខកជាខ្លាំង ចំពោះការ បាត់ លុយ កឋិន ប្រមាណជាង ២០.០០០.០០០រៀល រួមទាំងលុយដុល្លារជិត ៥០០$។ដោយព្រះសង្ឃ គណៈកម្មការក្នុងវត្ត បានរក្សាភាព ស្ងៀមស្ងាត់ មិន ប្ដឹង សមត្ថកិច្ច ធ្វើដូច ជាគ្មានរឿងអ្វីសោះ..? ។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា៖ ករណីបាត់លុយនេះ គេមិនដឹងចោរលួច តាំងពីពេលណា នោះទេ?។ពោលគឺ ទើបនិងបង្កឱ្យមាន ការភ្ញាក់ផ្អើលឆោរ ឡោរ ដល់ពលរដ្ឋ កាលពីថ្ងៃ ទី២១.១១.២០២០ប៉ុណ្ណោះ។ប្រភព បញ្ជាក់ថា៖ ប្រាក់ដែលបាត់ប ង់ គឺលុយខ្មែរ (២២លានរៀល) និង លុយ$ (៤៦០ដុល្លារ) ។ខណៈចោរមិនប្រមូល ទៅទាំងអស់ទេ គឺបន្សល់ទុកលុយ១លានរៀលក្នុងហិបដែរ..។
សមត្ថកិច្ច បង្ហើបថា៖ នៅអំឡុង បុណ្យកឋិន ក្រុមការងារ ចុះជួយមូល ដ្ឋានឃុំស៊ីធរ បានចូលបុណ្យ(វត្តម៉ែបាន)ចំនួន ១៨លានរៀល។លុយកឋិន ជាង២០លានរៀលទៀត សរុបខ្ទង់ ៥០លានរៀល ។ក្នុងនោះ ព្រះសង្ឃនិង គណៈកម្មការ បានយកទៅកសាង សមិទ្ធផលក្នុងវត្តអស់មួយចំនួន។
ដោយនៅ សល់លុយចំនួន(២៣លានរៀល)និងលុយ(ដុល្លារ៤៦០$)ទុកក្នុងហិប នៅក្នុងកុដិព្រះសង្ឃចៅអធិការ។
ក្នុងនោះមានអ្នក កាន់កូនសោរ ហិប ចំនួន៤នាក់ ។ក្នុងចំណោមអ្នកទាំង ៤ មានព្រះសង្ឃ និងគណៈកម្មការ ២នាក់ ដោយម្នាក់ទៀត ឈ្មោះ ឃុន ត្រូវជាកូនរបស់ព្រះគ្រូ ចៅអធិការវត្តតែម្ដង។
ជាក់ស្ដែង៖ ជារៀងរាល់យប់ឈ្មោះ ឃុន ជាកូនរបស់ចៅអធិការ បានមកដេក យាម កុដិនិងលុយ។ហើយរាល់ ការចេញចូលកុដិ គឺទាល់តែ មានការអនុញ្ញាតពី ឈ្មោះ ឃុន ព្រោះរូបគាត់ជាអ្នកកាន់សោរទ្វារកុដិនិងសោរ(ហិប)លុយ។លុះដល់ ថ្ងៃទី២១.១១.២០២០ស្រាប់តែមានការ ភ្ញាក់ផ្អើលថា៖ បាត់លុយពី ហិប ដូចចំនួនខាងលើ គឺនៅសល់ តែ ១លាន រៀលក្នុង ហិប ប៉ុណ្ណោះ។
ទន្ទឹមនិងនោះព្រះសង្ឃ និងគណៈកម្មការ ពុំបានប្ដឹង រាយការណ៍ មកសមត្ថកិច្ចឱ្យស្រាវជ្រាវ ចាប់ចោរទេ រហូតមកដល់ពេលនេះ..។
ជុំវិញករណីនេះ ព្រះគ្រូចៅអធិការវត្តព្រះនាម ស៊ឹម អ៊ុន«ដើមរាំង»ពុំអាចសុំការ បកស្រាយបានទេ នៅថ្ងៃទី០១.១២.២០២០ ខណៈព្រះអង្គ កំពុងប្រឈួន ព្យាបាល នៅភ្នំពេញ។ប៉ុន្តែលោក ថុង ធន គណៈកម្មការវត្តម៉ែបាន បានថ្លែងថា៖ ករណីនេះមន្ត្រីធម្មការនិងសាសនាស្រុក និងអាជ្ញាធរបានចុះពិនិត្យរួចហើយ។រីឯលោក ខែម ស៊ុយ នាយប៉ុស្តិ៍ស៊ីធរ បានថ្លែងថា៖ ករណីបាត់លុយ នោះព្រះសង្ឃនិងគណៈកម្មការមិនបាន ប្ដឹងមកលោកទេ។
ប្រភពបង្ហើបថា៖ នៅមុនពេលកើតហេតុមាន ស្ដ្រីម្នាក់ឈ្មោះ ជូ ត្រូវចៅ ស្រីរបស់ចៅ អធិការវត្ត។បានមក សុំកូនសោរកុដិ ពីឈ្មោះ ឃុន ដើម្បីចូលកុដិបំណង រករូបថត តាំងពីព្រឹក រហូតដល់រសៀល ។ទើបប្រគល់សោរឱ្យឈ្មោះ ឃុន វិញ រួចក៍ធ្វើដំណើរទៅភ្នំពេញ ។លុះដល់ថ្ងៃទី២១.១១.២០២០ទើបមានការភ្ញាក់ផ្អើលថា បាត់លុយ ពលរដ្ឋថានេះជាលើកទី៣ ហើយសម្រាប់ ការបាត់លុយនៅវត្តម៉ែបាន៕