ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានខ្សឹបប្រាប់នៅថ្ងៃនេះថា អាជ្ញាធរខេត្តបន្ទាយមានជ័យ ចង់ដោះដូរ មណ្ឌលសុខភាព ប៉ោយប៉ែត ឲ្យយទៅឧត្ដមសេនីយ៍យោធាម្នាក់ ដែលមានទំនាក់ ទំនងស្និទ្ធនឹងថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យ ។
ព័ត៌មានអំពីការ ដោះដូរនេះ បានឮជាបន្តបន្ទាប់ បន្ទាប់ពីជនជាតិចិន ចូលទៅក្រុងប៉ោយប៉ែតច្រើន ហើយដីឡើងថ្លៃ ។ មណ្ឌលសុខភាពប៉ោយប៉ែតនេះ គឺស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ជិតរង្វង់មូលក្រុងប៉ោយប៉ែតតែម្ដង មានទំហំប្រមាណជាង៤០០០ម៉ែត្រក្រឡា ។
ប្រជាពលរដ្ឋ បន្តថា អាជ្ញាធរខេត្តបន្ទាយមានជ័យ មានគម្រោងយកមណ្ឌល សុខភាពប៉ោយប៉ែត ទៅដាក់នៅទំនប់ក៥ ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីមណ្ឌលសុខភាពប៉ោយប៉ែត បច្ចុប្បន្ន ។ ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកមណ្ឌលសុខភាពប៉ោយប៉ែត បង្ហាញការព្រួយបារម្ភ បើមានការដោះដូរមែន គឺពួកគាត់ទទួលផលលំបាកខ្លាំងពេលទៅទៅពិនិត្យសុខភាព និងពេលទៅធ្វើការ ព្រោះឆ្ងាយពី កន្លែងបច្ចុប្បន្នពេក ។
ការដោះដូរនេះ ត្រូវបានគេស ង្ស័ យ ថា អាចជាប់មានការពាក់ ព័ន្ធប្រព្រឹត្តិអំពើ ពុក រ លួ យ ផងដែរ ព្រោះលក់ដីកណ្ដាលក្រុងដែលមាន តម្លៃថ្លៃ ហើយទៅទិញ ដីស្រែដែល ឆ្ងាយ ពីទីក្រុងមាន តម្លៃថោក ។ បើលើកហេតុផលថា មណ្ឌលសុខភាពបច្ចុប្បន្នទាបលិចទឹក មានន័យថា ក្រុងប៉ោយប៉ែត ទាំងមូលក៏ត្រូវដោះ ដូរដែរ ព្រោះ ទាបដូចគ្នា ។ ការលើក ហេតុផលខ្លះគ្រាន់តែជាលេសរបស់ជ ន ពុករលួយ ដើម្បីភូតកុហកថ្នាក់ដឹកនាំ តែប៉ុណ្ណោះ។ជុំវិញនឹងករណី នេះ « KBN » រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕( ប្រភពពី Pheng Vannak News)