ពូឈីវ ដែលត្រូវបាន គេដាក់រហ័សនាមថា រាជបុត្រសំរាម នោះ បានភ្ជាប់ពាក្យជាមួយនារី ដ៏ស្រស់ស្អាតម្នាក់មាន ឈ្មោះថា ឃុត ពន្លក កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយអនាគតភរិយា របស់លោក ពិតជាស្រស់ស្អាត ស័ក្ដិសមទៅនឹងពូឈីវ ដែលជាបុរសម្នាក់ មានស្នាដៃជាច្រើនជួយ ដល់សង្គមជាតិ ខ្លាំងណាស់។
ការសម្រេច ចិត្តភ្ជាប់ពាក្យជ្រើសរើសគូអនាគតច្បាស់លាស់របស់ ពូឈីវ ដែលសល់តែ មួយជំហាន ទៀតឈានដល់ ពិធីរៀបមង្គលការនោះ ត្រូវបានមហាជនជាច្រើន ចូលរួមអបអរសាទរ។ អ្វីដែលមហាជន លើកសរសើរនោះ គឺលោករើស បានអនាគតប្រពន្ធមិន ត្រឹមតែស្អាតទេ ថែមទាំងមានវ័យ ក្មេងទៀតផង ។
គេតែង និយាយថា ស្នេហាពិតមិនគិត ដល់វណ្ណៈ ពណ៌សម្បុរ ឬ អាយុឡើយ។ ជាក់ស្ដែង អនាគតភរិយា របស់ ពូឈីវ ទើបតែមានអាយុ ២១ ឆ្នាំប៉ុណ្ណោះ ចំណែក ពូឈីវ មានអាយុ ដល់ទៅ ៣៨ ឆ្នាំទៅហើយ ប៉ុន្ដែថ្វីដ្បិតតែ បែបនេះ ក៏មិនធ្វើឱ្យ ស្នេហារបស់ពួកគេទាំងពីរមាន គម្លា តពីគ្នាដែរ ពោល គឺអ្នកទាំងពីរកាន់ តែស្រឡាញ់ ផ្អែមល្ហែម នឹងគ្នាទ្វេដង៕