ដោយសារ ភាព ល្មោ.ភ កា.ម.របស់ខ្លួន ស្រ្តីម្នាក់ បាននាំ ស ហាយ ចូលដេក ក្នុងបន្ទប់ របស់ខ្លួន ខណៈ ដែលប្តី ចេញ ទៅរកស៊ីតាម ខេត្តបាត់ តែចែដន្យ ប្តីតាមទាន់ ប្តឹង សមត្ថកិច្ច ឃាត់ខ្លួន យកទៅ សួរនាំ ប ង្កឲ្យមាន ការភ្ញាក់ផ្អើល កាល ពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១៩ ខែសីហា តាមបណ្តោយ ផ្លូវលំស្ថិតនៅក្នុង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបាន ឲ្យដឹងថា បុរសជាប្តី មានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ២៥ឆ្នាំ មុខរបរអ្នក បើករថយន្ត ដឹកអ្នកដំណើរ ភ្នំពេញ ខេត្តកំពង់ស្ពឺ ស្នាក់នៅ បន្ទប់ជួល កើតហេតុខាង លើ មានស្រុកកំណើត ភូមិឌុន ឡេត ឃុំគូកព្រីង ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង ចំណែក ប្រពន្ធ ដែលលួចមាន ស ហា យ ឈ្មោះ នៅ មុំ អាយុ២៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល កើតហេតុ ខាងលើ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ រៀបការជាមួយគ្នា បាន៧ឆ្នាំ បង្កើតបានកូនស្រីម្នាក់ អាយុ២ឆ្នាំ ។
ចំណែក ស ហាយ មានឈ្មោះ រស់ សារ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរ ជាង ជួសជុលម៉ាស៊ីននៅក្នុងរោងចក្រយីហោចេសិន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិខ្ចារអំពិល ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ប្តីអភ័ព្ទ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា គាត់ បានរៀបការ ជាមួយ ប្រពន្ធ របស់គាត់ អស់រយៈពេល ៧ឆ្នាំ មកហើយ ដោយ មានកូនស្រី អាយុ២ឆ្នាំម្នាក់ ជាចំណងដៃ ប៉ុន្តែគាត់ជាអ្នកបើក រថយន្តរត់ឈ្នួល ពីខេត្តកំពង់ស្ពឺ មកភ្នំពេញ ឡើងចុះៗមិនសូវបាន នៅជាមួយ ប្រពន្ធជាប់ លាប់ទេ ដេក នៅតាមខេត្ត ច្រើន ជាង។
ប្តីរ ង គ្រោះ បាននិយាយបន្តទៀតថា មួយរយៈពេល នេះ ប្រពន្ធរបស់គាត់ ខុសប្លែក ពីមុន ធ្វើឲ្យគាត់ស ង្ស័ យ ថា លួច សហាយ តែមិនមាន ភស្តុតាង គ្រប់គ្រាន់ ទើបនៅយប់កើត ហេតុ ប្អូនថ្លៃរបស់ គាត់ បានឃើញប្រពន្ធ នាំប្រុសស្នេហ៍ ចូលទៅ ក្នុងបន្ទប់ តាំងពីម៉ោង ៧យប់ ក៏បានទូរស័ព្ទ ទៅប្រាប់រូបគាត់ ដឹងរឿងហើយ ក៏បានបើករថយន្ត ចេញពីខេត្តកំពង់ស្ពឺ មកទាំងយប់ ។
ពេលមកដល់ មិនបាន ធ្វើអ្វីទេ បានទៅប្តឹងមេភូមិ ដំណាក់ធំ១ ឲ្យជួយអន្តរាគមន៍ ទើបលោកមេភូមិ រាយការណ៍ទៅ សមត្ថកិច្ចចុះមកដល់ បន្ទប់ជួល គោះទ្វារ មួយសន្ទុះ ទើបស្រ្តីជាប្រពន្ធ បានបើកទ្វារ ចេញមក ធ្វើដូចជា អត់ដឹងរឿងអីទេ ដោយ ស្លៀករ៉ូបពេល យប់ ចំណែកប្រុស សហាយ បានរត់ចូល ក្នុង បន្ទប់ទឹក ទាំងខ្លួន អក្រាត កាយ តែភ្លាមៗ នោះ ស្រ្តីជាប្រពន្ធ បានបោះ កន្សែង ទៅឲ្យសហាយ រុំខ្លួន ចេញមកស្លៀក ពាក់ ពេលដែលប្តី ដើររកឃើញ នៅក្នុង បន្ទប់ទឹក ។
ក្រោយចាប់ភស្តុតាង បានហើយ បុរសជាប្តី មិន ប្រើអំ .ពើ .ហិ.ង្សាទៅលើ សហាយនោះទេ ដោយឲ្យអាជ្ញាធ រមូលដ្ឋានជាអ្នករកយុត្តិធម៌ ចំណែកប្រពន្ធ បានស្រែកយំ សំពះ អង្វរ ប្តីថា រូបគាត់ ឈប់ ធ្វើអីចឹង ទៀតហើយ។បុរសជាប្តី បាន សុំឲ្យ សមត្ថកិច្ច ជួយអន្តរាគមន៍ សុំលែង លះគ្នា ហើយប្រគល់ កូនស្រី អាយុ២ឆ្នាំ ទៅឲ្យប្រពន្ធ និងសុំចែក ទ្រព្យសម្បត្តិពាក់ កណ្តាលម្នាក់ ធ្វើម៉េច បើគេអស់ ចិត្តពី គាត់ហើយ ៕