ក្រសួងសុខាភិបាល ថ្លែងថា បុគ្គល ២នាក់ គឺ ស្ត្រីឈ្មោះ ឆែម សុនិតា ដែលគេដឹងថា ជាកូនស្រី លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និង បុរសឈ្មោះ តាំង សេវិនអាប់ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និង ជាករណីជា សះស្បើយ ក្រោយការ បង្ករោគហើយ និង ដែលអាចជា ប្រភពទី១ នៃការចម្លង សម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមក កម្ពុជាក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល ស្តីពីការបន្តស្រាវជ្រាវ រកប្រភពនៃការ ចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។
ដើម្បីទប់ស្កាត់ការចម្លងក្នុង សហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលក៏បានអំពាវនាវ ដល់បុគ្គលទាំងអស់ ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួន ថាជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលទាំង ២នាក់ខាងលើនេះ ពោលគឺ គឺស្ត្រីឈ្មោះ ឆែម សូនីតា និង បុរសឈ្មោះ តាំង សេវិនអាប់ ដោយគិតចាប់ពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជា មិនមានរោគសញ្ញាក៏ ដោយ ត្រូវមកធ្វើតេស្តដោយ យកវត្ថុសំណាក និង ពិនិត្យឈា ម នៅតាមមន្ទីរពេទ្យ ជាបន្ទាន ។
គួរំលឹកថា រយៈពេលត្រឹម ៥ថ្ងៃ ប៉ុណ្ណោះ ក្រសួងសុខាភិបាល បានធ្វើតេស្ត អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់បានចំនួន ១០.១៤៧សំណាក ដែលនៅក្នុង ចំនួននេះ មានអ្នកវិជ្ជមាន វីរុសកូវីដ-១៩ ថ្មី សរុបចំនួន ២៩នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕