បុរសម្នាក់រវល់តែវក់វី នឹងស្រី ទុកឲ្យប្រពន្ធឈឺពោះ សម្រាលកូន តែម្នាក់ឯង នៅក្នុងបន្ទប់ទឹក ប ង្កឲ្យភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិ ព្រៃព្រីងត្បូង២ សង្កាត់ចោម ចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីឈឺ ពោះសម្រាលកូន ខាងលើ ឈ្មោះ កែម ស្រីនិច អាយុ២៥ឆ្នាំ មុខរបរជា កម្មការិនីរោងចក្រ ស្នាក់នៅ ផ្ទះជួល នៅចំណុចខាងលើ មានស្រុក កំណើត នៅភូមិឈើទាល ក្រោម ឃុំរលាំងគ្រើល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
អ្នកស្រី កែម ស្រីនិច បានឲ្យដឹងថា នាងបាន រៀបការ អស់រយៈពេលជាង ១ឆ្នាំកន្លងមកហើយ ប៉ុន្តែជីវិត ប្តីប្រពន្ធរបស់នាង រស់នៅមិន ចុះសម្រុង នឹងគ្នាទេ។ បញ្ហានេះក៏ដោយសារ តែប្ដីគិតតែពីលួច មានស្រីថ្មី ហើយនាំស្រីថ្មីនោះ ទៅបាត់ អស់រយៈពេលជាច្រើន ខែមកហើយ ដោយទុកឲ្យនាង រស់នៅជាស្ត្រី មេម៉ាយ ពពោះតែម្នាក់ឯង
ជាមួយមុខរបរកម្មករ រោងចក្រ ស្នាក់នៅក្រោម ដំបូលផ្ទះជួល ទាំងជីវភាពខ្វះខាត រហូតដល់ពោះធំ គ្រប់ខែទៅហើយ តែមិនចាំថាថ្ងៃណា។ ម្យ៉ាងទៀត ដោយសារតែនាងគ្មានលុយកាក់ផង ទើបមិនបានត្រៀមខ្លួនទុកជាមុន។ លុះមកដល់រសៀលថ្ងៃទី៣ ខែធ្នូ នាងមានអាការឈឺ និងចុកសៀតពោះ ហើយដើរចូលបន្ទប់ទឹក ស្រាប់តែបែ កទឹកភ្លោះ សម្រាល កូនតែម្តង។
ក្រោយពេលមាន ការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទើបប្រជាពល រដ្ឋរាយការណ៍ទៅអង្គភាព ៧១១ ហើយពួកគាត់បានបើករថយន្ដមកដឹក និងនាំស្រ្ដីខាង លើទៅស ង្រ្គោះ នៅក្នុងមន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង។ ប៉ុន្ដែដោយសារ មើលឃើញ ពីជីវភាពរបស់នាងខ្វះខាតខ្លាំង មែនទែននោះ ក្រុមការងារស ង្គ្រោះ៧១១ក៏បានផ្តល់ជា អំណោយ និងថវិកាមួយចំនួនថែមទៀតផង៕