ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ គេប្រទះឃើញហ្វេសប៊ុក មួយឈ្មោះ វិន ធុន បានធ្វើការ Live វីដេអូ មួយ បង្ហាញពីស្ត្រី ២នាក់ រើសបាន ឯកសារ និងកាបូប មួយ ដែលមានលុយ សរុបក្នុង កាបូបនេះ នូវទឹក ប្រាក់ រហូត ដល់ទៅ ជាង ២០០០ ដុល្លារ សហរដ្ឋ អាមេរិកឯណោះ ហើយពេលនេះ កំពុង ធ្វើការ Live ប្រកាសស្វែង រកម្ចាស់ កាបូប និងឯកសារនេះ។
ក្រោយឃើញ ទង្វើរដ៏សែនល្អ របស់បងស្រី ទំាងពីររួចមក ធ្វើឲ្យមហាជន ជាច្រើនសម្តែង ក្តីពេញចិត្ត និងកោត សរសើរយ៉ាងខ្លាំង ចំពោះ ទឹកចិត្តដ៏ ប្រពៃបែបនេះ ដល់ថ្នាក់ គ្រប់គ្នា ចូល comment ថា ៖ ពិតជាសន្ដាន ចិត្តល្អណាស់ បង, ដោយសារអំណាច បុណ្យកុសល ដ៏ល្អ សូមជូនពរ រកស៊ីមាន បាន និងមាន អាយុវែង នៅក្នុងក្រុម គ្រួសារ, ពិតជា បេះដូងខ្មែរ ខ្មែរ ជួយខ្មែរ អរគុណ ជូនពរ សំណាង ល្អ, អ្នកបាត់ ពិត ជាសប្បាយចិត្ត ប៉ះអ្នកចិត្ត បុណ្យរើស បាន។
ព្រមទំាងនៅមាន ពាក្យសរសើរជា ច្រើន ទៀត ចំពោះបងស្រីទំាងពីរ នាក់នេះ សុខចិត្តរងចាំម្ចាស់ គេមក យកវិញ។ ដូចនេះដើម្បីជ្រាប កាន់តែ ច្បាស់បន្ថែម ទៀត សូមទស្សនាវីដេអូខាង ក្រោមនេះ ទំាង អស់គ្នា ៖