កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ បានប្រកាសពីការ ត្រៀមបម្រុងថវិកា សម្រា ប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយ ឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជា ពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ភ្លាមៗ នោះ ក៏មានសប្បុរសជន ជាច្រើនជាពិសេស គឺឧកញ៉ា តារាល្បីៗ បានចូលរួមបរិច្ចាក ថវិកាម្នាក់ៗខ្ទង់ លានដុល្លារឯណ្ណោះ។
ក្នុងនោះ ផងដែរ ស្រីអូន ក៏បានចូលរួមបរិចាក ថវិការក្នុងការទិ ញវ៉ាក់សំាងនេះផងដែរ យោងតាម ផេកបងស្រី បាន បង្ហោះថា នាងខ្ញុំ ស្រីអូន និងស្វាមី Chheang Roth Premier បរិច្ចាក ថវិកា 600,000,000 រៀល(15 មុឺនដុល្លារ) ជូនដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែក ក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19។
នេះជាការចូលរួមចំណែកមួយ ដែលខ្ញុំ និងគ្រួសារបានជួយ ដល់ប្រជាពលរដ្ឋកម្ពុជាជាមួយរដ្ឋាភិបាល។នាងខ្ញុំនឹងបន្តចូលរួមតាមលទ្ធភាព ដែលនាងខ្ញុំមាន។សូមជូនពរដល់បងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះផងចុះ៕ ដើម្បីកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោមនេះ៖