យោងតាមគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាអ្នកគ្រូទស្សទាយ Master Naly Fengshui បានអោយដឹងថា៖ យប់មិញ ខ្ញុំបានទទួលពត៌មានពីថៃមកថា នៅប្រទេសថៃមានពត៌មាន បំប៉ោង ករណីអ្នកឆ្លងជំងឺកូវីត 19 នៅប្រទេសកម្ពុជាថាថ្មីៗ នេះមានអ្នកឆ្លងកូវីតនៅខ្មែរ ធ្ង ន់ ធ្ងរ ជាងប្រទេសភូមា គឺមាន ប្រហែល មួយម៉ឺននាក់ ហើយពួក ពិធីករគ្មានសីលធម៌អស់នោះ បានសើចចំអកឡក លើយប្រទេសកម្ពុជា យើងថា អ្នកឆ្លងកើតឡើង ដោយសារឯកឧត្តម ម្នាក់មកពីអាមេរិក មិនបានធ្វើ ចត្តាលីស័ក្ក ពួកវាហាក់ដូចជា សប្បាយចិត្តខ្លាំងណាស់ ក្នុងការបំប៉ោង ពត៌មានមិនពិត ចំអកឡកលើយប្រទេសកម្ពុជាយើង ។
ពួកនេះ វាច្រណែនឈ្នានីស យើងគ្រប់វិស័យ វាមិនសប្បាយ ចិត្តទេដែល ពិភពលោក សរសើរប្រទេសយើង ។ដោយសារតែ មានពត៌មាន ដែលខ្មែរផ្សាយពត៌មានមិនពិត ចង់បាន Like និង Share ថាអ្នកឆ្លងកូវីត មិនបានធ្វើចត្តាលីស័ក ទើបធ្វើអោយពួកពិធីករមាត់ឆ្កែរបស់ថៃ ដែលពួកវាតែង តែច្រណែនឈ្នានីស ប្រទេសយើង មិនចង់អោយប្រទេសយើង បានល្អ ជាប្រទេសវាហ្នឹង យកទៅផ្សាយចំអកយ៉ាងសប្បាយចិត្ត ។
ឈប់បានឈប់ទៅជំពោះ ពត៌មានកូវីត មិនពិត កុំផ្សាយអី កុំគ្រាន់តែចង់ បានលុយ បន្តិចបន្ទួចពីការ Like និង Share ហ្នឹង ធ្វើអោយពួក ដែលចាំតែឈ្នានីស យើងវាសើចចំអក ។ ក្នុងនាមជាកូន ខ្មែរម្នាក់ បើមិនបានជួយលើកមុខ លើកមាត់ប្រទេស ក៏កុំធ្វើអ្វីអោយ អាបអោន ដល់ខ្មែរ។
ហើយខ្ញុំក៏សូមអរគុណ ដល់បងៗអ្នកសារពត៌មានល្អៗ មួយចំនួនធំ ដែលបានចែករំលែកពត៌មានពិត តែសំរាប់អ្នក ពត៌មានដែលអត់មាន វិជ្ជាជីវៈមួយ ចំនួនតូច បើឈប់បាន ឈប់ទៅ កុំអោយប្រទេសជិតខាង មើលងាយយើង បើមិនបានជួយខ្មែរ តែសូមកុំជាន់ពន្លិច។