នារីម្នាក់ ត្រូវជ ន ស ង្ស័ យ ធ្វើសកម្មភាព ឆក់ យកទូរស័ព្ទដៃស៊េរីទំនើប មួយគ្រឿង ទៅបាត់ ដោយសុវត្ថិភាព ខណៈនារីរ ងគ្រោះ ជិះ ម៉ូតូមួយគ្រឿង ជាមួយ ប្អូនប្រុស ចេញពី កន្លែងធ្វើការ ហើយកាន់ ទូរស័ព្ទឆាត បណ្តើរ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុច ក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ស្ថិត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីនារីរ ង គ្រោះ ដែលសុំមិន បញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេល កើតហេតុ រូបនាងនិងប្អូនប្រុសបានជិះ ម៉ូតូមួយគ្រឿងម៉ាក Today ពណ៌ស ពាក់ស្លាកលេខ បាត់ ដំបង 1P-4 950 ចេញមកពីកន្លែង ធ្វើការនៅផ្សារទំនើបអូឡាំព្យា ក្នុង គោលបំណង ជិះត្រឡប់ ទៅផ្ទះនៅសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយប្អូនប្រុស របស់នាងជាអ្នកបើក ម៉ូតូ ចំណែក នាង អង្គុយខាងក្រោយ ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិស ដៅពី ជើង ទៅត្បូង ។
ប្រភពដដែល បានបន្តថា ខណៈពេលកំពុងធ្វើដំណើរ តាមផ្លូវនោះ នាងក៏បានយក ទូរស័ព្ទ ដៃស៊េរីទំនើប មួយគ្រឿង មកចុចឆ្លើយឆ្លង ឆាត ជាមួយមិត្តភក្តិរបស់នាង បណ្តើរ លុះមកដល់ចំណុចកើត ហេតុ ស្រាប់តែ លេចមុខជ ន ស ង្ស័ យ ម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមមកពីក្រោយ
ហើយធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ដៃរបស់នាង ដែលកំពុងតែកាន់ចុ ចបានសម្រេច រួចបើកម៉ូតូគេច ខ្លួនតែម្តង។ ភ្លាមៗនោះ នាងក៏បានស្រែក ចោរៗ និងជិះ ដេញ តាមពីក្រោយដែរ ប៉ុន្តែជ ន ស ង្ស័ យ បានបន្ថែមល្បឿនជិះ ម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។
ក្រោយពេល កើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់នាំជ ន រ ង គ្រោះទៅ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង សាឡាង ដើម្បីសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមចាប់ជ ន- ស ង្ស័ យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕