លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រលប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បាននាំ យកថវិកាចំនួន ៤.០០០.០០០រៀល របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោក អនុសេនីយ៍ឯក រស់ ហ៊ន នាយរង ផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដែលកំពុង សម្រាកព្យាបាល ជំងឺនៅគេហដ្ឋាន។
លោកអភិបាលបាល ខណ្ឌច្បារអំពៅ បាននាំនូវការផ្តាំផ្ញើសួរសុខ ពីសំណាក់លោក ឃួង ស្រង ត្រូវខិតខំព្យា បាលជំងឺ និងស្តាប់តាមឱវាទ គ្រូពេទ្យ ដើម្បីបានឆាប់ ជាសះស្បើយ។ លោកបញ្ជាក់ថា លោក ឃួង ស្រេង កន្លងមកតែងតែ យកចិត្តទុកដាក់ ដល់កងកម្លាំងទាំង នគរបាល ក៏ដូចអា វុ ធ ហត្ថ និងប្រជាការពារ ក្នុងការទំនុក បម្រុង ពេលជួបការលំបាក ពិសេស ពេលមានជំងឺឈឺថ្កាត់ជាដើម។
លោកអនុសេនីយ៍ឯក រស់ ហ៊ន ជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍ នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំ សាច់ ក្រោ មថ្លើម។
លោក ចេង មុនីរ៉ា បានឲ្យដឹងថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ត្រូវបានក្រុមគ្រួសារ យកចេញ ពីមន្ទីរពេទ្យរដ្ឋ មកសម្រាកនៅផ្ទះ និងកំពុ ងរៀបចំឯកសារ ដើម្បីបញ្ជូន ទៅព្យាបាល បន្តនៅ បរទេស។ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បាន ជួយឧបត្ថម្ភជាថវិកា ចំនួន ២លានរៀលថែមទៀតផងដែរ៕