យុវតីម្នាក់ត្រូវបាន ម្តាយដឹកតាម pass app មកប្តឹង សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលរលួ សកាលពីរសៀលថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រោយពេល បែកធ្លាយ ថាកូនស្រីរបស់គាត់ ត្រូវបានម្ចាស់ផ្ទះ ដែលត្រូវជាថៅកែ បាន រំ.លោ.ភ.កូនស្រីរបស់គាត់បានសម្រេច រហូត៣ថ្ងៃជាប់ៗ គ្នានៅក្នុបុរីពិភពថ្មីកួរស្រូវស្ថិត នៅសង្កាត់ រលួស ខណ្ឌដង្កោកន្លងផុតទៅនាពេលថ្មីនេះ។
តាមការរៀបរាប់ពីយុវតីរ.ង.គ្រោះនិងម្តាយ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ស្ត្រីជាម្តាយបាននាំកូនស្រីរបស់គាត់មកបំរើការរត់ តុនិងលាងចាន នៅហាងលក់មីឆា បាយឆាមួយកន្លែងស្ថិតនៅ ក្នុងបុរីពិភពថ្មីកួរស្រូវ រយ:ពេល៥ថ្ងៃ កន្លងផុត ទៅស្រាប់ តែកូនស្រីរបស់គាត់ បានតេប្រាប់ថា
ឲ្យមកយកនាង ត្រឡប់ទៅផ្ទះជួលវិញផង ព្រោះនាងត្រូវបានថៅកែ ប្រុសដែល ជាម្ចាស់ផ្ទះឲ្យផឹ.កថ្នាំង.ងុ.យ.ដេកទន់ដៃទន់ ជើងហើយបានចាប់.រំ.លោ.ភ.នាងបានសម្រេចជាច្រើនដងរហូត ៣ថ្ងៃជាប់ៗគ្នា ក្រោយពីទទួលបានដំ ណឹងអាក្រក់នេះភ្លាម ម្តាយជ.ន.រង.គ្រោះបានទំនាក់ទំនងទៅកាន់វិទ្យុមួយ ធ្វើការLive ដើម្បីសុំអន្តរាគមន៍ ពីសមត្ថកិច្ចខណ្ឌដង្កោ។
ក្រោយពេលម្តាយយុវតីបានដាក់ពាក្យបណ្តឹងភ្លាមៗនោះ កម្លាំងនគរបា លព្រហ្ម ទណ្ឌខ ណ្ឌដង្កោ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលរលួស ចុះទៅឃាត់ខ្លួនជ.ន.ស.ង្ស័.យ.ម្នាក់បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាក សួរនិងអនុវត្តន៍ តាមនីតិវិធី៕