ប៉ុន្មានថ្ងៃមុនេះ លេចផ្ទុះឡើងចម្រូង ចម្រាសស្នេហាត្រីកោណ រវាងអតីតតារា សម្តែង កែវ វល័ក្ខ ,លោក លាន អាព្រីលគីនីន និង ប៉ាត់ សុធារ៉ា ។ កែវ វល័ក្ខ បានចោទប្រកាន់ ពេញទីទៅកាន់ ប៉ាត់ សុធារ៉ា ថាជាមនុស្សទី៣ ដែលធ្វើឲ្យគ្រួសារ នាងព្រាត់ប្រាស់នោះ។
ថ្លែងទាំងទឹកភ្នែក តបទៅកាន់សារចោទ ប្រកាន់ជាច្រើនហូរហែ បានធ្វើឲ្យ អ្នកនាងប៉ាត់ សុធារ៉ាខ្វាយខ្វល់ និងព្រួយបារម្ភខ្លាំងដែលភាគី ខាងលោក លាន អាព្រីលគីនីន តាមរករឿង ម្ខាងខាង ប្រពន្ធបង្ហោះសារ បង្ខូចកិត្តិយសមិនឲ្យនាង ងើបមុខរួច ទោះជានាងក៏ចង់បានយុត្តិធម៌ដែរ។
តារាចម្រៀង ប៉ាត់ សុធារ៉ា ទទួលស្គាល់ថានាងពិតជា មានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយលោក លានអាព្រីលគីនីនមែនហើយមានរយៈពេលជាង ១ឆ្នាំមកហើយ ។នាងថាកន្លងមកមានមុខជំនួញនៃការជួញដូរដឹកថ្មរួមគ្នាជាមួយឧញ៉ាគីនីនដែរ ដែលដើមឡើយគឺនាងតាមការលួងលោមរបស់ខាងប្រុសថាគាត់ឈប់រួមរស់ជាមួយអ្នកនាង កែវ វល័ក្ខនោះទេ។
ទោះជាយ៉ាងណាក្រោយផ្ទុះរឿងរ៉ាវ ទាំងនេះ នាងបានបញ្ចប់ចំណងទាក់ទង អស់រយៈពេលពី៥ទី៦ខែមកហើយ ប៉ុន្តែលោក លាន អាព្រីលគីនីននៅតែតាមរករឿងនាងដល់កន្លែងច្រៀងរហូតពេលខ្លះបង្ខំឲ្យនាងឡើងឡានដែលមានទាំងធ្លាប់ប្រើប្រាស់ហិ.ង្សាប្រ.តា.យប្រ.ត.ប់ មកលើរូបរាងកាយនាងផងដែរ។
ជុំវិញរឿងពាក្យបណ្តឹងប្រពន្ធឧកញ៉ា គីនីន នោះគឺនាងទទួលស្គាល់ថា នាងពិតជាបានដាក់ពាក្យបណ្តឹងមែន គឺដើម្បីរក្សាសុវត្ថិភាព ហើយកាលពីជាង ២ខែមុននាងក៏បានប្តឹងទៅ កាន់មន្ត្រីសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក អំពីការតាម រំខានរករឿងរបស់ឧកញ៉ា គីនីនផងដែរ។
នាងថាតើរូបរាង និងសមត្ថភាពប៉ុណ្ណនាងសម នឹងនៅរងទុក ឬតោងទាមឧកញ៉ា គីនីនទេ? អ្វីដែលនាងចង់បានគឺក្តីសុខ ដោយមិនជាប់ពាក់ព័ន្ធនិងបុគ្គលទាំងពីរខាងលើទៀតទេ ហើយកំ ហុសកន្លងមកដែលនាងធ្លាប់ធ្វើក៏នាង អត់ប្រកែកដែរ ហើយនាងក៏ធ្លាប់សុំទោសដោយផ្ទាល់ទៅកាន់កែវ វល័ក្ខ ផងដែរ។
យោងតាមការបកស្រាយរបស់នាងសង្ឃឹមថា ទស្សនិកជននឹងយល់អំពីស្ថានភាពលំបាករបស់នាង ដែលកំពុងរងសម្ពាធផ្លូវចិត្តដែលរងការធ្វើទុក្ខបុ កម្នេញទាំងសងខាង។ នាងបញ្ជាក់ថា កន្លងមកនាងមិនបានតវ៉ាឡើយព្រោះនាង ដឹងថានាងខុស ប៉ុន្តែក្រោយបែ ក គ្នាហើយ គ្រាដែលបាត់ប្តីមិនទៅផ្ទះគឺកែវ វល័ក្ខចោទថាប្តីមករកនាងរហូត។
នាងថាសូម្បីតែរថយន្តនាងក៏នាងអត់ហ៊ានជិះដែរព្រោះតែក្នុងរថយន្តមានលួចបង្កប់ប្រព័ន្ធតាមដាន ដែលលោកឧកញ៉ា គីនីនតែងតាមរករឿងនាងដែលទៅទីណាក៏ដឹង។ ចំពោះកូនក្នុងផ្ទៃដែលមានបីខែនោះនាងលើកឡើងថា នាងអត់ដឹងខ្លួនថាមានទេ ហើយកូននោះក៏រលូតទាំងមិនដឹងខ្លួននោះដែរ។
នាងថានាងពិតជាចង់មានសេរីភាពចង់ចាកចេញពីការតាមរំខានប៉ុន្តែតើឲ្យនាងធ្វើដូចម្តេច? តារាចម្រៀងរូបនេះលើកឡើងដែរថា រឿងរ៉ាវជម្លោះក្នុងគ្រួសារកាន់តែធំគឺដោយសារ កែវ វល័ក្ខ និងបងថ្លៃគឺបងស្រីបង្កើតរបស់ឧកញ៉ា លាន អាព្រីលគីនីន មានជម្លោះគ្នា ហើយបានយករូបថតថតរួមគ្នារបស់ឧកញ៉ា លាន អាព្រីលគីនីន
ថតជាមួយនាងបង្ហោះលើហ្វេសប៊ុក ហាក់ទទួលស្គាល់ថានាងគឺជាប្រពន្ធទើបធ្វើកាន់តែធ្វើឲ្យអ្នកនាង កែវ វល័ក្ខ កាន់តែមួម៉ៅរកនាងថែមទៀតទាំងនាងមិនបានដឹងរឿង។ នាងទទួលស្គាល់ដែរថា ក្រុមគ្រួសារឧកញ៉ា គីនីន ពិតជាស្រលាញ់ពេញចិត្តនាងព្រោះតែកន្លងទៅនាងធ្លាប់បានជួប និងមើលថែម្តាយគាត់នោះ។នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោកឧកញ៉ា លានអាព្រីលគីនីនបាននៅឡើយទេ៕