បុរសអភ័ព្វស្នេហ៍ ម្នាក់បាននាំកូន ធ្វើដំណើរចេញ ពីស្រុកកំណើតមក ដល់ភ្នំពេញ ដើររក ប្រពន្ធស្អាត ដែលរត់ ចោលប្តី និងកូនស្រី អស់រយៈពេល ២ខែមកហើយ។ លុះពេល អស់ប្រាក់ ក៏មក សម្រាកតាម បណ្តោយផ្លូវវេង ស្រេង សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ជា បណ្តោះអាសន្ន។
បុរស អភ័ព្វស្នេហ៍ខាងលើនេះ បានប្រាប់ថា គាត់មាន ស្រុកកំណើតនៅខេត្តស្វាយរៀង ។ គាត់តាម រកប្រពន្ធ ឈ្មោះ តាំង ម៉ីម៉ី ហៅអាហុង អស់រយៈពេល ២ខែមកហើយ តែមិន ឃើញសោះ ។ នាងបានចាក ចោលគាត់ជាប្តី ព្រោះតែមាន ទាស់ សម្ដីគ្នាតិចតួច ។បុរសខាងលើ បញ្ជាក់ថា រូបគាត់ ស្រលាញ់ប្រពន្ធណាស់ បើនាងបាន ដឹងហើយ សូមត្រឡប់ទៅ ផ្ទះវិញផង ព្រោះប្តីនៅតែរង់ចាំ ប្រពន្ធស.ម្លាញ់គ្រប់ពេលវេលា៕