នៅលើសំណេរមួយ របស់ម្ចាស់អាខោនហ្វេស ប៊ុក ឈ្មោះថា (AZu Vanila) អាចជា និស្សិត ១រូប ដែលបានឆ្លង កាត់ ការសិក្សា ទាំងគ្រួសារ លំបាក ឪពុកមាន ពិការភាព ប៉ុន្តែគុណបំណាច់ ដ៏ធំធេង របស់ពួកគាត់ ពិតជាបាន តស៊ូគ្រប់បែប យ៉ាងឱ្យកូនស្រី បានរៀនសូត្រ ចេះដឹង មានអនា គតល្អ កុំឱ្យក្រលំបាក ហត់នឿយ វេទនា ដូចជា រូបពួកគាត់ នោះទេ។
យុវតីម្នាក់ ក្រោយពីបានទទួលសញ្ញាប័ត្រ មានបានថត ជាមួយនឹងឪពុក ដែលមានពិការភាព ហើយជុំ នឹងម្ដាយ ក៏បានសំណេរលើស ហ្វេសប៊ុកយ៉ាង ដូច្នេះថា” វាមិនមែន ជារឿង ងាយស្រួលទេ ដែលប៉ាពិការភ្នែក ទាំងពីរ និងម៉ាក់លក់ដូរ ម្នាក់ តែអាច បញ្ជូនខ្ញុំឱ្យរៀនសូត្រ ចប់បរិញ្ញាប័ត្រជាស្ថាពរ ។
តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ ពាក្យថារកម្ហូប អង្ករ ខ្លួនឯង ទោះបីជាគាត់ លំបាក តែមិនឱ្យខ្ញុំលំបាក ដាច់ខាត ។ គាត់ធ្លាប់ក្រលំបាក ចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទៀតទេ ។ មកដល់ទីនេះបានក៏មិនមែន ជារឿងងាយស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលាទៀត ស្ទះក៏ស្ទះ ក្ដៅក៏ក្ដៅ ឃ្លានក៏ឃ្លាន ដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង ១គីឡូដី ចាំក៏យូរ
តែគាត់នៅតែចង់មក ឃើញខ្ញុំនៅថ្ងៃនេះ ឈរក្នុងនាមជា កូនស្រីគាត់ ស្អាតហើយ ឆ្លាតទៀត ។ សុំទោស ហើយក៏អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាង មួយជីវិតនេះកូនសង មិនអស់ទេ ❤️❤️❤️។នៅក្នុងហ្វេសប៊ុកមួយនេះ ទោះជាមិនបានបង្ហាញ នូវរូបភាព ក៏ដូចជា មិនបញ្ជាក់អំពីអាសយដ្ឋាន ពីពួកគាត់នោះឡើយ។
តែគ្រប់យ៉ាង នៃឃ្លាក្នុងការលើកឡើងនេះ គឺនាងបានបង្ហាញពី ភាពកត្តញ្ញូរបស់កូន មកលើ អ្នកមានគុណ និងក៏ជាកម្លាំងចិត្តដ៏ធំធេង ធ្វើអោយ ឪពុកម្ដាយរីករាយ សប្បាយចិត្ត យកអ្វីមកប្រៀប ផ្ទឹមពុំបាន ចំពោះភាពជោគជ័យ របស់កូន គឺការតស៊ូរៀនសូត្រ ដល់បាន សញ្ញាប័ត្រក្នុងថ្ងៃនេះ សម្រាប់ឱ្យគាត់ បានឃើញ សង្ឃឹមថាកូនមាន អនាគតរុងរឿង មិនឱ្យលំបាក ដូចជារូបពួកគាត់ឡើយ៕