លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន ក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប និងជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា បានដាក់ងារ ឲ្យភរិយា របស់លោកថាជា «ជំទាវប្រហុក» បន្ទាប់ពីភរិយារបស់លោក ប្រកាសចាប់ផ្តើម ធ្វើប្រហុក ត្រីធំ ឲ្យបាន ១៥០តោន នៅឆ្នាំនេះ ដោយ ត្រៀមថវិកា ៥០ម៉ឺនដុល្លារ ។អូ
បើទោះបីជា សល់ទ្រព្យសម្បត្តិ រាប់លានដុល្លារ ក៏ដោយ ប៉ុន្តែជីវិតស្វាមីភរិយា របស់ឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី និងភរិយា គឺមានភាព សាមញ្ញបំផុត។ ជាក់ស្ដែងលោក ទាំង២ បានចំណាយពេលវេលា យ៉ាងច្រើនរបស់ខ្លួន នៅឯចម្ការ ដែលមាន ទីតាំងនៅតំបន់ឆ្នេរសមុទ្រ កែវផុស ខេត្តព្រះសីហនុ ។
ទន្ទឹមនឹងនោះដែរ សម្រាប់ឧត្តមភរិយា របស់លោក ឧកញ៉ាវិញ បើទោះបីជាមាន ទ្រព្យសម្បត្តិច្រើន ចាយមិនអស់ យ៉ាងណាក៏ដោយ ប៉ុន្តែលោកស្រីនៅតែ រស់នៅយ៉ាង សាមញ្ញ ហើយនៅតែធ្វើកិច្ចការងារ កំប៉ិកកំប៉ុក ដូចជា ការធ្វើប្រហុក ដែលមានក្លិនមិនសូវល្អ នេះទៅវិញ ទាំងដែលការពិត លោកស្រីអាច ទិញប្រហុកគេ ក៏បាន ឬអាចប្រើ នរណាម្នាក់មកធ្វើកិច្ចការងារដ៏ហត់នឿយនេះ ជំនួសបានដែរនោះ ។
ក្រោយឃើញភរិយា មិនប្រកាន់ខ្លួនបែបនេះ ឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី ក៏បានហៅភរិយាខ្លួនថា “លោកជំទាវប្រហុក” ពេញៗ មាត់ មុនទៅធ្វើប្រហុក ១៥០តោន នៅកែវផុស ។ នេះបើយោង តាមការចែករំលែកឱ្យដឹង ពីគណនី បណ្ដាញសង្គម ហ្វេសប៊ុកផ្លូវការរបស់លោក ។
លោកម៉ុង ឬទ្ធី បានសរសេរថា “ព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែធ្នូ ឆ្នាំ២០២០ ដូចការគ្រោងទុក ជាយូយារណាស់ មកហើយ លោកជំទាវប្រហុក បានក្រោកឡើង រៀបចំខ្លួនស្អាត បាតតាំងពីម៉ោងបួនទៀបភ្លឺ ដើម្បីចេញដំណើរទៅ ធ្វើប្រហុក ចំនួន150ton នៅតំបន់ឆ្នេរសមុទ្ រកែវផុស បែ កគ្នារយៈពេល ១៥ថ្ងៃ មុននឹង ចេញដំណើរ សុំថតរូប ទុកជាអនុស្សាវរីយ៍ ជាមួយប្តីបន្តិចសិន”។
លោក ម៉ុង ឫទ្ធី បានសរសេរ បន្ថែមថា “ចាប់ពីថ្ងៃទី៤ ខែធ្នូ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រយៈពេលមួយ សប្ដាហ៍ ធ្វើប្រហុកនៅក្នុង ឃុំកែវផុស បានចំនួន១០៣តោន ហេីយ បើតាមការប៉ាន់ ស្មាន ប្រហែលស្អែកមួយ ព្រឹកទៀត អស់ត្រីហើយ ។
កម្លាំងពលកម្មជាមធ្យម ១៥០នាក់ រយៈពេលមួយសប្ដាហ៍ ភរិយាខ្ញុំបានចម្អិនម្ហូប ដោយផ្ទាល់ដៃមានឱជារសឈ្ងុយឆ្ងាញ់ ហូបបាយអស់ច្រើន ខ្លាំងណាស់ គិតជាអង្ករអស់២.៥០០គីឡូក្រាម ការហ្វេអស់ ចំនួន ៦០គីឡូក្រាម ស្ករសចំនួន ១០០គីឡូក្រាម “ ។
លោកម៉ុង ឫទ្ធី បញ្ជាក់ថា “ចាប់ពីថ្ងៃសុក្រ ទី៤ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវ ប្រហុកបានដឹកនាំកម្លាំង ពលកម្ម មានខ្មែរ ឥស្លាមរួមជាមួយ អ្នកភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផង សរុបចំនួន ១៥៣នាក់ រហូតមកដល់ថ្ងៃនេះ ពួកគាត់ធ្វើប្រហុកបានចំនួន ៩១តោន ៥២១គីឡូក្រាមហើយ ប្រហែលជា បីថ្ងៃទៀត នឹងត្រូវបិតបញ្ចប់ កម្មវិធីធ្វើប្រហុក សម្រាប់ឆ្នាំ២០២០នេះហើយ “ ។
លោកម៉ុង ឫទ្ធី បានសរសេរបន្ថែមថា “ ធ្វើត្រីប្រហុកថ្ងៃទី២ ត្រូវនឹងថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះបានចំនួន១២តោន ៤០០គីឡូក្រាម រយៈពេល២ថ្ងៃ ធ្វើបានចំនួន លើសពី ២៤តោនហើយ ក្នុងគំរោង១៥០តោន អាច លើសឬខ្វះ អាស្រ័យ លើការចាប់ត្រីបាន ថ្ងៃនេះត្រាំ ទឹកសាប ស្អែកម៉ោង ១០ព្រឹក យកសាច់ត្រី ដែលស្រង់ផ្អាប់ មួយយប់ មុនមកប្រឡាក់ អំបិល ព្រមទាំងត្រៀមពាង អុង ចំនួន ១៥០ពាង សម្រាប់ញាត់ចូល ដើម្បីរក្សាទុករយៈពេល ០១ឆ្នាំ ទើបអាចយកមក បរិភោគបាន សូមបញ្ជាក់ថាលោកជំទាវ បានត្រៀមថវិកា ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណាយ ធ្វើត្រីប្រហុក ឆ្នំា២០២០នេះ “ ។
លោកម៉ុង ឫទ្ធី បានសរសេរ បន្ថែម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ថា “ សកម្មភាពធ្វើត្រីប្រហុក សម្រាប់ឆ្នាំ២០២០នេះ ត្រូវបានបញ្ចប់ការងារធ្វើត្រីភ្លាស់ យកសាច់ហើយ ព្រឹកថ្ងៃអាទិត្យនេះ ខ្មែរឥស្លាមទាំង ៤០នាក់ បាននាំគ្នាជម្រាប លាលោកជំទាវទាំងក្តីអាឡោះអាល័យបំផុត រយៈពេល ៨ថ្ងៃនេះ ពួកគាត់រកប្រាក់ចំណូល បានជាមធ្យម ២,៥០០,០០០៛ ក្នុងម្នាក់ៗ ៤០នាក់ ស្មើនិង១០០លានរៀល ចឹងហើយបានជាពួកគាត់ មិនចង់បែ ក ពីលោកជំទាវប្រហុកទេ
ពេលនេះនៅសល់តែកម្មករខ្មែរយើងនាំគ្នា ស្រង់សាច់ត្រីប្រឡាក់ អំបិលញាត់ចូលពាង អុង ប្រហែលមួយសបា្តហ៍ទៀតនឹងអាចបញ្ចប់ការងារ ជាស្ថាពរហើយ ។ទោះបីយ៉ាងណា លោកម៉ុង ឫទ្ធី មិនអាចសុំការបន្ថែមលើសំណេរ តាមហ្វេសប៊ុកខាងលើនេះបានទេ កាលពី ម្សិលមិញ ដោយទូរស័ព្ទរបស់ លោក មិនអាច ទាក់ទងបាន ។