ព្រះសង្ឃវត្តដូនស្តើង ខេត្តព្រៃវែង បានដាំបន្លែធម្មជាតិគ្រប់មុខគ្មាន ជាតិគីមី រស់ជាតិឈ្ងុយ ឆ្ងាញ់ ទុកសម្រាប់ឆាន់ ក្នុងវត្ត ដោយសារការដាំ បន្លែច្រើន ឆាន់មិនអស់ ទើបធ្វើឲ្យព្រះសង្ឃវត្តសិរិ សាគរ ដូនស្ដើង បានចែករំលែក ទៅអ្នកភូមិដែល រស់នៅជិតវត្តថែមទៀតផង។
យ៉ាងណាមិញ ដោយកាលពី ពេលថ្មីៗនេះ យោងតាមហ្វេសបុក វត្តសិរិសាគរ ដូនស្ដើង បានបង្ហោះនិង សរសេររៀបរាប់យ៉ាងដូច្នេះថា៖” បន្លែធម្មជាតិ គ្រប់មុខ ឆាន់មិនអស់យើង បានចែករំលែកដល់បរិសទ័ ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តី ស្រលាញ់រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង”៕