មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន រសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញ លិខិតជូនដំណឹង ស្ដីពី លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យម សិក្សាបឋមភូមិ និងការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។
លោករដ្ឋមន្ត្រីបាន ថ្លែងថា៖ អនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងការប្រឡង សញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡាកំណត់ឱ្យ “ជាប់ ជាស្ថាពរ ចំពោះ “បេក្ខជន ទាំងអស់ ដែលបានចុះ ឈ្មោះប្រឡង” ដោយគ្មាន ការកំណត់ និទ្ទេស ។
សេចក្តីដូចបាន ជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិក អប់រំ មាតាបិតា អ្នកអាណា ព្យាបាល សិស្សានុ សិស្សគ្រប់រូប មេត្តាជ្រាបជា ព័ត៌មាន៕