គូស្នេហ៍ពោះម៉ាយ មេម៉ាយ វ័យ ចំណាស់១គូ ដោយពួកគាត់ ទាំង២ សុទ្ធតែមាន កូនចៅ រៀងខ្លួនទៅហើយ បាន ចូលរោងការរៀបការយ៉ាង ត្រឹមត្រូវ តាប្រពៃណីទំនៀមទម្លា ប់ ដោយមានភ្ញៀវចូល រួមយ៉ាងច្រើនកុះករ ក្នុងនោះក៏ មានវត្តមានលោកឧកញ៉ាម៉ុង ឫទ្ធី ផងដែរ។
គូស្នេហ៍វ័យ ចំណាស់១គូនេះ ភាគីខាងប្រុសមាន ឈ្មោះឡុច សុផល អាយុ៦៦ឆ្នាំ មុខរបរប្រធាន ភូមិក្មេងវត្ត។ ចំណែកភាគីខាងស្រីមាន ឈ្មោះ ប្រាជ្ញយឿន អាយុ៥១ឆ្នាំ។ ពួកគាត់ទាំង ២រស់នៅភូមិក្មេងវត្ត ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារថា “វេលាម៉ោង ០៤រសៀល ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ មកចូលរួម ក្នុងពិធីមង្គលការកូនកំលោះ ឈ្មោះឡុច សុផលអាយុ ៦៦ឆ្នាំ មានកូន ០៩នាក់ និងចៅ០៥នាក់ មុខងារជាប្រធានភូមិក្មេងវត្ត (ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង) ប្រពន្ធមុ នស្លា.ប់ចោល គាត់ដោយសារ ជំងឺ រៀបការ ជាមួយកូនក្រមុំឈ្មោះប្រាជ្ញ យឿន អាយុ ៥១ឆ្នាំ មានកូន០៥នាក់ និង ចៅ០៥នាក់ ប្តីស្លា.ប់ដោយសារ គ្រោះ.ថ្នា.ក់.ច.រា.ចរណ៍។
ចំណែកតាផល់បាន ចាប់ចិត្តស្រឡាញ់ យាយយឿន តាំងពីថ្ងៃចូលរួម បុណ្យបូ ជា ស.ពប្តីយាយ យឿនមក ម្លេះ បើតាមការឲ្យដឹងពីកូន កំលោះ និងកូនក្រមុំថា និងខិត ខំប្រឹងប្រែង យកកូនឲ្យបាន.០២នាក់ទៀត ប.ង្គ្រ.ប់.១៦នាក់ ខ្លាច ក្រែងខ្ញុំមិនជឿ គាត់បានថើ បគ្នាទុកជាភស្តុតាង។
ខ្ញុំបានចង ដៃពួកគាត់ និងសូមជូនពរ ឲ្យចេះថែរក្សាគ្នារហូត ដល់ចាស់ ព្រឹទ្ធចាស់ព្ រេង សូមបញ្ជាក់ ថា មានភ្ញៀវមក ចូលមិនដល់ ៥០នាក់ទេ”។មហាជនជា ច្រើនបានចូលរួម អបអរសាទរគូស្វាមី ភរិយាវ័យចំណាស់នេះ និងជូនពរឲ្យពួកគាត់ ទាំង២ សម្រេចបំណង យកកូនកូនឲ្យបាន ១៦នាក់ទៀតផង៕