កម្លាំងការិយាល័យ ប្រឆាំងការ ជួញដូរ មនុស្ស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ បានចូលរួម សហការជាមួយ មន្ទីរសង្គម កិច្ចខេត្ត ក្រុមការងារ ប្រយុទ្ធប្រឆាំ.ងជ.ម្ងឺកូវីដ-១៩ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ទទួលប្រជាពលរដ្ឋខ្មែរ ឆ្លង ដែនខុស ច្បាប់ ទៅលក់ឆ្នោត នៅ ប្រទេសវៀតណាម ហើយត្រូវខាង ភាគីវៀតណាម ឃាត់ ខ្លួនបញ្ជូនមក កម្ពុជាវិញ តាម ច្រកទ្វារព្រំដែន អន្តរជាតិ បាវិត។
កម្លាំង អធិការដ្ឋាននគរបាលស្រុក កំពង់រោទិ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ទៅលក់ ឆ្នោត នៅប្រទេសវៀតណាម ចំនួន ២គ្រួសារ មាន មនុស្ស ៧នាក់ ស្រី៤នាក់ ក្នុងនោះមាន មនុស្សចាស់ ៣នាក់ ស្រី២ នាក់ កុមារ៤នាក់ កុមារី ២នាក់ និងបានធ្វើកំណត់ ហេតុអប់រំ ដោយមានកិច្ច សន្យា ហាមមិនឲ្យធ្វើការ ឆ្លងដែនខុស ច្បាប់បន្តទៀត រួច ប្រគល់ប្រជាពលរដ្ឋទាំង ២គ្រួសារទៅ ឲ្យមន្ទីរសង្គម កិច្ចខេត្ត ដើម្បីយកទៅ ធ្វើចត្តាឡីស័ក នៅស្រុក កំពង់រោទិ៍៕