យប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលប្រទេសថៃ បានចេញសេចក្ដីថ្លែង ការប្រកាសទាំងយប់ ដោយក្រសួងសុខាភិបាលថៃ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងខេត្ត សាមុទ្ទសាខន ចំនួន ៥៤៨ នាក់ ដែលជាករណី មួយឆ្លងច្រើន មិនធ្លាប់ មានក្នុងខេត្តនេះពីមុន ។
តាមសេចក្ដីថ្លែងការណ៍នៃក្រសួងសុខាភិបាលបានជម្រាបថា បញ្ហានេះក្រសួងបានចាត់វិធានការ ជាបន្ទាន់មិនអាចពន្យារពេលបានឡើយ ដោយប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និង តាមដានសុខភាព របស់ខ្លួនឱ្យបានត្រឹមត្រូវ ត្រូវពាក់ម៉ាស់នៅពេលចេញក្រៅ បើសិនជាស.ង្ស័.យ.លើរោគសញ្ញាសូមទៅមន្ទីរពេទ្យ ដែលនៅជិតខ្លួនបំផុត ដើម្បីធ្វើការពិនិត្យ និង តាមដានទៅតាមការណែនាំរបស់គ្រូពេទ្យ ។
ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានអំពាវនាវ ឱ្យប្រជាជន ស្កាត់ដើម្បីជៀសវាងការឆ្លងកាន់ តែច្រើន នៅក្នុងខេត្ត ដោយក្រសួង ក៏ដូចជារដ្ឋបាលខេត្ត សាមុទ្ទសាខនបាន ចាត់វិធានការបិទការ ចេញចូលខេត្តទាំងមូល បណ្តោះអាសន្ន ហើយក្នុងនោះមានទាំង ទីកន្លែងសាធារណៈ ជាច្រើនកន្លែង រួមមាន សាលារៀន ហាងទំនិញ រោងកុន ពហុកីឡដ្ឋាន រោងអាហារ និង ទីតាំងផ្សេងៗ ដើម្បីទប់ ស្កា ត់ ឱ្យបានទាន់ ពេលវេលា ៕