នារីវ័យក្មេងរូប ស្រស់ម្នាក់ ត្រូវបាន ក្រុមគ្រួសារអះអាង ថា ត្រូវបាន បុរសម្នាក់ បបួល មកលេងភ្នំពេញ ស្រាប់ តែជិះ ម៉ូតូចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង ទោះ ជាក្រុមគ្រួសារប្រឹង ស្វែងរកយ៉ាងណា ក៏មិនមានត ម្រុយអ្វីសោះ ជាហេតុធ្វើឱ្យស្ត្រីជា ម្តាយ ភ័.យបា.រម្ភពីសុវត្ថិភាព កូនស្រី ក៏ប្រកាសដង្ហោ យហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ ខ្លួនខាងលើ មានឈ្មោះវ៉ន ពិសី ហៅស្រីណុច អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅ ក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។ ចំណែកបុរសដែល ប បួល នាងនោះ មានឈ្មោះ រុង (អត់ស្គាល់ ឈ្មោះក្នុង អត្តសញ្ញាណ បណ្ណ) អាយុ៦៤ឆ្នាំ កម្ពស់១,៦៣ម៉ែត្រ នៅភូមិត្រគាំ វត្តចំបក ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
តាមប្រភព ពីក្រុមគ្រួសារយុវតី ដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា យុវតីរូបនេះបាន បាត់ខ្លួនអស់រយៈពេល ៦ថ្ងៃមក ហើយ ដោយមិនដឹង ថាទៅ ដល់ទីណា សុខទុក្ខយ៉ាងណានោះទេ។ នៅមុនពេល កើតហេតុ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ មានបុរសម្នាក់ឈ្មោះ រុង បានទាក់ទង មកយុវតីរ ង គ្រោះ ភ្លាម នោះ យុវតីរ ង គ្រោះបាន ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាក លេខភ្នំពេញ 1HY-5639 ចេញពីផ្ទះដោយ មិន បានប្រាប់អ្នកណាម្នាក់ ថានាង ចេញ ទៅណានោះទេ ស្រាប់តែក្រោយ មកក៏បាត់សូន្យ ឈឹង មិនឃើញ វិលត្រឡប់មកវិញសោះ។
ប្រភពដដែលបន្តថា ក្រោយពីដឹងថា យុវតីខាងលើបាត់ខ្លួនភ្លាមៗ ក្រុមគ្រួសារ ក៏ព្យាយាមទូរស័ព្ទទៅ រកយុវតីរូបនេះដែរ តែទាក់ទងមិន បានសោះ ហើយទោះជា ក្រុមគ្រួសារចែកផ្លូវគ្នាចេញ តាមរកយ៉ាងណា ក៏មិនមាន តម្រុយសោះ ជាហេតុ ធ្វើឱ្យឪពុកម្តាយមាន ការព្រួយបារម្ភយ៉ាងខ្លាំង។
ក្រុមគ្រួសារយុវតី ដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែល បានប្រទះឃើញយុវតី ដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹង ដល់ក្រុមគ្រួសារ តាមរយៈ លេខទូរស័ព្ទ ០១៥ ៥៦៦ ៥៥៣ និង០៦៨ ៣៧៥ ៦០៧ ដោយក្តីអនុគ្រោះ៕