តាមការបញ្ជាក់ របស់លោក ងី មានហេង ប្រធានមុន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឱ្យដឹងថា នាថ្ងៃអាទិត្យ ទី២០ ខែធ្នូឆ្នាំ២០២០ ក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជ ធានីភ្នំពេញដោយមានការ ចង្អុលបង្ហាញ ពីឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាល ខណ្ឌពោធិ៏សែនជ័យចុះ ទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។
ប្រធានមុន្ទីរសុខាភិបាល រាជធានីភ្នំពេញ បញ្ជាក់ថា លោក រ៉ៃយ៉ា ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅ លូនខេត្តបាត់ដំបង ដោយមិនបាន ធ្វើតេស្ត៏រកវីរុស កូវីដ-១៩ និងមិន អនុវត្តចត្តាឡីស័កត្រឹមត្រូវ ។ ក្រុមការងារ បានអញ្ជើញគាត់ និង ភរិយាទៅ មណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើ តេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តា ឡីស័កត្រឹមត្រូវ ។