បើយោងតាម ប្រភពពី AFP បានឲ្យដឹងថា ប្រទេសថៃ បានបញ្ជាក់ពីការឆ្លងថ្មី នៃវីរុសCovid-19 ចំនួន ៣៨២នាក់ នៅថ្ងៃចន្ទនេះ ដែលករណីឆ្លង ភាគច្រើនជាប់ ពាក់ព័ន្ធនឹង ការផ្ទុះឆ្លងរាល ដាលនៅផ្សារលក់ អាហារសមុទ្រ នៅជិត ទីក្រុងបាងកក។ បន្ទាប់ ពីម្សិលមិញមានអ្ន កឆ្លងក្នុងសហគមន៍ រហូតដល់៥៧៦នាក់ នៅខេត្ត សាមុតសាខន នៃប្រទេសថៃនេះ មានចម្ងាយ មកប្រទេសកម្ពុជា ប្រហែលជា ៣០០ គីឡូម៉ែត្រ
និងមានខេត្តដែលមាន ច្រកចេញចូលជាមួយ ប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បីការពារ ការចម្លងវីរុសកូវីដ -១៩ ចូលមក ក្នុង ព្រះរាជណាចក្រកម្ពុជា ជាយថា ហេតុ ដោយសារការចល័តរបស់ បុគ្គល ឬរបស់អ្នកដំណើរ ដែលមាន ផ្ទុកនូវវីរុស កូវីដ-១៩ លោកសាស្រ្តា ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការ អំពាវនាវ និងណែនាំដូចតទៅ ៖
១. សូមបណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែប ង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួត ពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយ ត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ ជាទីបំផុត ជា ពិសេសត្រូវវាស់ កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបាន ត្រឹមត្រូវជាទីបំផុត។២. រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់។
៣. ត្រូវយកវត្ថុសំណាក អ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខ ភាពសា ធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែល បុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។៤. ត្រូវរៀបចំទីក ន្លែងឲ្យមាន គ ម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ឲ្យបាន ពីមួយម៉ែត្រកន្លះឡើងនៅ កន្លែងវាស់ កំដៅ កន្លែងបំពេញ បែបបទចូល មកកម្ពុជា ឬកន្លែង រងចាំ យកវត្ថុសំណាក ជាដើម៕