នៅថ្ងៃទី ២១ ធ្នូ ២០២០ នេះ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិត កម្មសត្វ នៃក្រសួងកសិកម្ម បានចេញលិខិត បំភ្លឺមួយក្រោយមានប្រជាពលរដ្ឋ បានបញ្ចេញ មតិយោបល់ជាច្រើន រឿងស៊ុតចុះ ថោក ១ គ្រាប់ក្រោម ៣០០រៀល នៅតាម តំបន់មួយចំនួន ។
ក្នុងនោះមានការលើក ឡើងថា ស៊ុតចុះថោកនេះ បណ្ដាលមក ពីនាំចូលមកពីប្រទេសជិតខាង ដូចជាប្រទេស វៀតណាមជាដើម ដែលជាហេតុធ្វើ ឱ្យផលិតផលស៊ុត ដែលផលិតក្នុងស្រុក មានតម្លៃថោក លក់មិនចេញ និងពិបាក រកទីផ្សារខ្លាំង ។អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បាន បកស្រាយថា ក្រសួងកសិកម្ម ពុំដែលអនុញ្ញាតជាគោលការណ៍ ឱ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេស ប្រទេសវៀតណាម ចូលមកទីផ្សារ ប្រទេសកម្ពុជាឡើយ ។
ក្រសួងបន្តថា ក្នុងស្ថានភាព ជំងឺកូវិដ ១៩ កំពុងគំ.រា.ម.កំ.ហែ.ង ដល់សុខភាពសាធារណៈ ហើយកម្មវិធី ជួបជុំផ្សេងៗត្រូវ បានផ្អាក ដែលធ្វើឱ្យតម្រូវការ ស៊ុតត្រូវបានកាត់បន្ថយ ជាអតិបរិមា នៅពេលដែលការ ចិញ្ចឹមបក្សីយកស៊ុត មានការ កើនឡើងគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅរដូវត្រីត្រូវ បែរមកបរិភោគត្រីជំនួសឱ្យស៊ុតបក្សីវិញ ៕