យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមពលករ ខ្មែរកំពុងសម្រុកចូលជា បន្តបន្ទាប់ម កប្រទេសកំណើត វិញតាមច្រកអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរ មានជ័យ បន្ទាប់ពី មានការផ្ទុះរាលដាល នូវជំងឺកូវីដ-១៩ នៅក្នុងខេត្តសាមុត សាខន ប្រទេសថៃ ចន្លោះថ្ងៃទី១៩ និង ២០ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែក ជាមួយគ្នានេះដែរ រថយន្តយោធា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាឲ្យមករង់ចាំដឹក ក្រុមពលរដ្ឋទាំងនេះ ក៏បានទៅដល់ គោលដៅរួចហើយ ដែរ ដើម្បីប្រុងជើងត្រៀមទ ទួលពលករ ខ្មែរចូលក្នុង ស្រុកវិញ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានដាក់បទបញ្ជា ទៅអាជ្ញាធរខេត្តចំនួន៧ ដែល នៅជាប់ព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រលប់មកប្រទេសថៃ រយៈពេល ១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើង យ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុត សាខន ប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែន ថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង ជាដើម ៕