លោក ហួត ធឿន អាយុ៥៣ឆ្នាំ បាននិយាយថា គាត់មានដីទំហំ២៤ហិកតា នៅភូមិព្រៃទំពូង ឃុំភក្តី ស្រុកបសេដ្ឋ ដែលបានទិញតពីគេកាល ពីឆ្នាំ២០០៦ ។ លុះមកដល់ ឆ្នាំ២០១៣ រូបគាត់និងបងប្អូនបាន សម្រេចចិត្តលក់ ដីទំហំ ២៤ហិកតានេះទៅឱ្យឈ្មោះលឹម កាំង អាយុជាង៤០ឆ្នាំ រស់នៅសង្កាត់ ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយព្រមព្រៀង គ្នាក្នុង១ហិកតាតម្លៃ១.២០០ដុល្លារ អាមេរិក ។ ពេលនោះដែរ ក៏បានធ្វើកិច្ចសន្យា លិខិតស្នាមកក់លុយ ចំនួន៨.០០០ដុល្លារកាល ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដោយសន្យាថា នឹងបង់ប្រាក់ជា បន្តបន្ទាប់តាមដំណាក់កាល ។
លោក ហួត ធឿន បន្តថា គ្រាន់តែកក់លុយ ៨.០០០ដុល្លារភ្លាម ឈ្មោះ លឹម កាំង ក៏បានដាក់ គ្រឿងចក្រមកកាយ ព្រំដីឈូសឆាយ ដាំដំណាំផ្សេងៗ នៅលើដីរបស់ពួកគាត់ ដោយសំអាង ថាខ្លួនបានទិញដីកក់ លុយហើយ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ការឈូសឆាយដីបានរីករាលដាលកាន់តែធំ ឡើងធំៗ លុយនៅសល់ក៏មិនទាន់ ឱ្យគ្រប់ ថែមទាំងធ្វើរោងឱ្យ កម្មករមកចាំ យាមនៅលើដីរបស់គាត់ថែមទៀតផង ។ លោក ហួត ធឿន បានបន្ថែមថា ដោយបាត់មិ នឃើញឈ្មោះ លឹម កាំង ឱ្យលុយ បន្ថែមតាមកិច្ចសន្យា ពួកគាត់ក៏បានសួររឿង លុយកាក់ តែលោក លឹម កាំង មិនឆ្លើយតប ទាល់តែសោះ ហាក់បីដូចជាចង់ បំ.ពានយក ដីរបស់ពួកគាត់ទាំង អស់តែម្តង ។
ហេតុនេះហើយ ទើបរូបគាត់និងបងប្អូន ទាំងអស់នាំគ្នាទៅដល់ទីតាំងដី សួរនាំ ថែមទាំងសុំកិច្ចអន្តរាគមន៍ ពីលោកមេភូមិ មេឃុំ ផងដែរ ទើបលោក លឹម កាំង យកគ្រឿងចក្រនិង ឱ្យក្រុមកម្មករចេញពីដី ខាងលើរបស់ពួកគាត់ ។ ប៉ុន្តែទោះ ជាបែបនេះក្តី ក៏រហូតមកដល់ បច្ចុប្បន្ន ឆ្នាំ២០២០ទៅហើយ ក៏ឈ្មោះ លឹម កាំង នៅតែមិន បានឱ្យលុយ បន្ថែម ឬឱ្យគ្រប់ចំនួនឡើយ គឺគ្មានទាល់តែសោះ ។
បើទោះបីជារូបគាត់ព្យាយាម សួរនាំ ទាក់ទងទៅអ្នកទិញ ដីគាត់រូបនេះ ជាច្រើនលើកច្រើនសាលើក យ៉ាងណាក៏ដោយ ក៏មិនមានចម្លើយសោះ ។ ដោយគិតថា រូបគាត់ជា ប្រជាពលរដ្ឋ គោរពច្បាប់ ក៏បានទៅពឹង ពាក់ អាជ្ញាធរស្រុកបសេដ្ឋ ដែល មានលោក ឈឺន សុធន ជាអភិបាលស្រុក ដើម្បីដោះស្រាយ ប៉ុន្តែបែរជាលោក អភិបាលស្រុកនិយាយថា ដោះស្រាយ ជាលក្ខណៈគ្រួសារគឺចែកដីពាក់ កណ្តាលម្នាក់ ហើយបើមិនព្រមទេ បញ្ជូនទៅតុលាការ ច្បាស់ជា មានអ្នកជា.ប់.គុក.ហើយ ជាពិសេសម្ចាស់ដី ។
ដោយសារតែ អភិបាលស្រុកនិយាយ បែបនេះ ធ្វើឲ្យរូបគាត់ជា ប្រជាពលរដ្ឋស្លូតត្រង់ មានការភ័.យខ្លាច យ៉ាងខ្លាំង តែដោយយល់ថាប្រទេស កម្ពុជាមានច្បាប់ ទ.ម្លាប់ត្រឹមត្រូវ គាត់សង្ឃឹមថា ឯកឧត្តមអភិបាល ខេត្ត និងសម្តេចតេជោ ដែលតែង តែផ្តល់ភាព យុត្តិធម៌ដល់ ប្រជាពលរដ្ឋស្លូតត្រង់ មិនទុក ឱ្យមន្ត្រី ឬអ្នកមានលុយមាន អំណាចណាម កធ្វើបាប ប្រជាពលរដ្ឋឡើយ ។
ពាក់ព័ន្ធនឹងការលើកឡើង របស់ពលរដ្ឋជាម្ចាស់ដី ខាងលើនេះ អ្នកយកព័ត៌មាន យើងបានសាកសួរ ទៅលោក ស៊ិន សារុន នាយករដ្ឋបាលសាលា ស្រុកបសេដ្ឋ និងបានឱ្យដឹង តាមទូរស័ព្ទថា រឿងរ៉ាវនោះមា នមែន គឺឈ្មោះ ហួត ធឿនបានលក់ ដីទំហំ២៤ហិកតាទៅ ឱ្យឈ្មោះ លឹម កាំង ពិតមែន ហើយបាន កក់លុយតិចតួច មាន កិច្ចសន្យាហើយ មិនទាន់ឱ្យ លុយគ្រប់ទេ និងអូស បន្លាយរហូតមកដល់ឥឡូវ ។ ឯការដោះស្រាយសម្របសម្រួលគឺ ២ដងហើយ ខុសគ្នាត្រង់ ភាគីលោក លឹម កាំង ជាអ្នកទិញចង់ទិញ តម្លៃទីផ្សារកាល ពីអំឡុងឆ្នាំ២០១៣ដដែល ហើយ លោក ហួត ធឿន ម្ចាស់ដី មិនព្រម បើតាម តម្លៃទីផ្សារឆ្នាំ២០២០ នេះទើបព្រម ។
សូមរំឭកថា លោក លឹម កាំង បានទិញដីពី លោក ហួត ធឿន តម្លៃ១.២០០ដុល្លារអាមេរិកក្នុង ១ហិកតា កាលពីឆ្នាំ២០១៣ ហើយកក់លុយ ៨.០០០ដុល្លារ តែរហូតមកមិនបានទូទាត់លុយ ឱ្យម្ចាស់ដីឡើយ លុះដល់ម្ចាស់ដី សើរើក្នុងឆ្នាំ២០២០ ក្នុង១ហិកតាឡើងថ្លៃ១៨.០០០ដុល្លារ ក៏ជួលមេធាវី រករឿងម្ចាស់ដីទៅវិញ ។មិនអាចស្វែករក ការបំភ្លឺពីលោក លឹម កាំង ភាគីអ្នកទិញដីនោះបានទេ ៕ប្រភព៖ កោះសន្តិភាព