កម្លាំងនគរបាលខណ្ឌ ដង្កោ បានធ្វើការឃា.ត់ខ្លួនជ.ន.ស.ង្ស័.យ.២នាក់ ពាក់ព័ន្ធនឹងករណីលួ.ចកា.ច់.កម៉ូតូប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ នៅចំណុចក្បែរ រង្វង់មូលកួរស្រូវក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជ.ន.ស.ង្ស័.យ.ទាំង.២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមានទី១-ឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ម៉ក់ លាងហេង អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
រីឯជ.ន.រ.ង.គ្រោះជាម្ចាស់.ម៉ូតូមានឈ្មោះកយ បូរិន្ទ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នក.តខ្សែកាប្លិ៍ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យោង.តាមសម្ដីបុរសដែលជាម្ចាស់ម៉ូតូបាន.ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ.ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-8191 មកឡើងតខ្សែកាប្លិ៍តែមិនបានដកសោ.ចេញពីម៉ូតូនោះទេ ខណៈពេលដែលគាត់ឡើងបានប្រហែលជាកម្ពស់ ៣ម៉ែត្រក៏មាន ជ.ន..ស.ង្ស័.យ.ពីរនាក់បានមកសួរនាំគាត់ពីនេះពីនោះ ពេលនោះគាត់ក៏បានឡើងទៅលើបង្គោលភ្លើងបានកម្ពស់ប្រហែលជា៥ម៉ែត្រ
ស្រាប់តែជ.ន.ស.ង្ស័.យ.ទាំងពីរនាក់នេះបានធ្វើសកម្មភាព បញ្ឆេះម៉ូតូរបស់គាត់ហើយឡើងជិះបំ ណងគេចខ្លួន តែភ្លាមៗនោះគាត់ក៏ សម្រូតចុះមកវិញនិងស្រែក ថាចោរៗ ស្របពេលនោះក៏មានកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល រលួសកំពុង តែជិះម៉ូតូល្បាតឮនិង ឃើញក៏ដេញតាម និងបោះដៃ តាមវិទ្យុទាក់ទងឱ្យ សមត្ថកិច្ចនគរបាលខណ្ឌដ ង្កោជួយស្ទាក់ ដេញតាមជ.ន.ស.ង្ស័.យ.រហូតមកដល់ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោទើបជ.ន.ស.ង្ស័.យ.ទាំង ពីរនាក់បានផ្ដួល ម៉ូតូចោលហើយរត់ចូលក្នុងទឹកបឹង។
ប៉ុន្តែទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធរហូតចាប់បានជ.ន.ស.ង្ស័.យ.ទាំងពីរនាក់ដែលក្នុងនោះមានម្នាក់ទើបតែមានអាយុ ១៣ឆ្នាំទេ។លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ក្រុមការងារយើងឱ្យដឹងថា ដោយសារតែមានជ.ន.ស.ង្ស័.យម្នាក់អាយុ ១៣ឆ្នាំជាអនីតិជន ទើបលោកមិនទាន់សម្រេចបញ្ជូនឬយ៉ាងណានោះទេចាំឆ្លងយោបល់ពីថ្នាក់លើសិន។ដោយឡែកជ.ន.ស.ង្ស័.យ.ដែលមានឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំលោកបានបញ្ជាឲ្យជំនាញ.ព្រហ្មទ.ណ្ឌខ.ណ្ឌកសាង.សំណុំរឿងនិងបញ្ជូនទៅ.កាន់សាលាដំបូងរាជធានី.ភ្នំពេញដើម្បីចាត់ការ.តាមនីតិវិធីច្បាប់៕